Social Network

លឺតែគេនិយាយតិចអត់ដឹង អ្វីទៅជា Blockchain?

Blockchain គឺជាបច្ចេកវិទ្យាប្រើប្រាស់ក្នុងការផ្ទុក និងផ្លាស់ប្តូរទិន្នន័យប្រកបដោយសុវត្ថិភាពលើបណ្តាញអុីនធើណេត (peer to peer)។

បច្ចេកវិទ្យានេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងប្រព័ន្ធរូបិយប័ណ្ណអេឡិចត្រូនិក ដែលហៅថា CryptoCurrency។ ប្រតិបត្តិការទូទាត់ (blockchain-based exchange) គឺលឿន និងចំណាយតិចជាងបើប្រៀបធៀបនឹងប្រព័ន្ធប្រតិបត្តិការទូទាត់ពីមុន ដែលប្រើប្រាស់ឈ្មួញកណ្តាល។

បច្ចុប្បន្នធនាគារកណ្តាល (Central Banks) ជុំវិញពិភពលោកកំពុងចាប់អារម្មណ៍នឹងបច្ចេកវិទ្យានេះ (Blockchain Payment System) រួមទាំងធនាគារជាតិនៃកម្ពុជា ផងដែរ។

Blockchain បានចាប់កំណើតនៅអំឡុងឆ្នាំ១៩៩១ ដោយ Stuart Haber និង W. Scott Stornetta។នៅឆ្នាំ១៩៩៨ Nick Szabo បានបន្តក្នុងការអភិវឌ្ឍន៍បច្ចេកទេសរូបិយប័ណ្ណអេឡិចត្រូនិកនេះមានឈ្មោះថា Bit Gold។ នៅឆ្នាំ២០០០ Stefan Konst បានផ្សព្វផ្សាយនូវការស្រាវជ្រាវរបស់ខ្លួនពាក់ព័ន្ធនឹងរូបិយប័ណ្ណអេឡិចត្រូនិក និងបច្ចេកទេសក្នុងការប្រើប្រាស់៕

ដកស្រង់ពី៖sabay