Social Network

ឡាន Pick Up ពេញនិយមនៅខ្មែរ Hilux Revo Rally ២០២០ លក់មួយទឹកតម្លៃប៉ុន្មាន?

Toyota Hilux Revo អាចថាជាប្រភេទឡាន Pick Up ដែលមានភាពពេញនិយមនៅកម្ពុជា និងអាចយកទៅប្រើប្រាស់បានគ្រប់ស្ថានភាពផ្លូវ។

Hilux Revo ២០២០ នេះចេញលក់នៅលើទីផ្សារដំបូងមានតម្លៃខ្ទង់ ៥ ៣៩០០ដុល្លារ។ ហេតុផលសំខាន់ៗដែលធ្វើឲ្យអ្នកប្រើប្រាស់ទិញជិះច្រើននេះគឺ សម្បូរគ្រឿងបន្លាស់ ងាយជួសជុល ហើយក៏ធន់ដែរ។

Hilux Revo មានលក់លើទីផ្សារកម្ពុជាមាន ៣ ប្រភេទ គឺ Hilux Revo Standard, Premium និង Rally ខុសគ្នាទៅតាមរូបរាង លក្ខណៈពិសេសមួយចំនួន និងតម្លៃតែម្តង។ត្បិតថាមានគូរប្រជែងច្រើននាពេលបច្ចុប្បន្នតែ Hilux Revo Rally ស៊េរី២០២០ លក់ដាច់មិនចាញ់ឡាន Pick Up ស៊េរីផ្សេងឡើយ។ មានលក់ម៉ូដែលមួយទឹកនៅលើទីផ្សារបច្ចុប្បន្នមានតម្លៃប្រមាណជា ៤ ៥៦០០ដុល្លារប៉ុណ្ណេះ (តម្លៃបូកបញ្ជូលទាំងស្លាកលេខ)។

Hilux Revo ប្រើម៉ាស៊ីនម៉ាស៊ូត ចំណុះ ២,៨លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៧៥សេះ។ ចំណែកកម្រិតស៊ីប្រេងវិញ គឺខ្ទង់ ៦ ទៅ៧លីត្រប៉ុណ្ណោះសម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ ប្រើប្រាស់ប្រអប់លេខTransmission 6 លេខអូតូ៕

ដកស្រង់ពី៖sabay