Social Network

វៀតណាមជាប់លេខ៩ ខាងមានវីដេអូល្មើសច្បាប់ YouTube ច្រើនជាងគេ

ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ៩ នៅលើពិភពលោកក្នុងបញ្ជីប្រទេសដែលមានវីដេអូល្មើសច្បាប់ត្រូវលុបចេញពី YouTube ច្រើនជាងគេ ប្រចាំត្រីមាសទីបីនៃឆ្នាំ ២០២០ នេះ។

ផ្អែកតាមរបាយការណ៍ទើបចេញផ្សាយថ្មីរបស់ YouTube បានឲ្យដឹងថា YouTube បានលុបចេញនូវវីដេអូដែលល្មើសនឹងច្បាប់ YouTub មានសរុប ៧,៨លានវីដេអូ នៅចន្លោះខែកក្កដា និងខែកញ្ញា។

ប្រទេសកំពូលទាំង៥ ដែលមានវីដេអូត្រូវលុបចេញច្រើនជាងគេគឺឥណ្ឌា, សហរដ្ឋអាមេរិក, ប្រេស៊ីល, ឥណ្ឌូណេស៊ី និងប្រទេសកូរ៉េខាងត្បូង។ វីដេអូដែលល្មើសនឹងច្បាប់ YouTube ភាគច្រើនជាវីដេអូមានមាតិកាអាសអាភាស, វីដេអូដែលបង្ហាញអំពីហិង្សា, វីដេអូបៀតបៀន ឬវីដេអូដែលរើសអើងជាដើម៕

ដកស្រង់ពី៖sabay