Social Network

នេះ​ជា​មូល​ហេតុ​បឋម​ដែល Telegram គាំង​​ទូទាំង​ទ្វីប​អាស៊ី​ ​មិន​អាចបើក​​​ប្រើ​បាន!

ប្រមាណជា៣ ម៉ោងកន្លងផុតទៅថ្មីៗនេះ កម្មវិធី Telegram ទូទាំងទ្វីបអាស៊ីស្រាប់តែគាំង មិនដំណើការមួយរយៈ មិនអាចឲ្យអ្នកប្រើប្រាស់ឆ្លងឆ្លើយសន្ទនាគ្នាបាន។

បន្ទាប់ពីទទួលបានការរាយការណ៍ពីបញ្ហាខាងលើនេះ ក្រុមអ្នកជំនាញ ក៏បានចេញមុខមកជួសជុលជាបន្ទាន់ផងដែរ។ យោងតាមប្រភពពីគណនីផ្លូវការរបស់ Telegram Messenger នៅលើ Twitter ដែលបានអាប់ដែតព័ត៌មានភ្លាមៗ បានជូនដំណឹងបឋមថាគឺបណ្ដាលមកពី Server down ហើយក្រុមវិស្វករបច្ចេកទេសរបស់ពួកគេក៏បានធ្វើការភ្ជាប់បណ្ដាញឡើងវិញជូនអ្នកប្រើប្រាស់ដើម្បីអាចទំនាក់ទំនងបានប្រក្រតីឡើងវិញ។

មកទល់ម៉ោងនេះ អ្នកប្រើប្រាស់មួយចំនួនអាចចូលទៅ log-in ឬផ្ញើរសារបានដូចមុន ខណៈមួយចំនួនទៀតនៅតែបន្តរាយការណ៍ថា Telegram ពួកគេនៅវិលខ្ញាល់ភ្ជាប់ដោយពាក្យថា "updating” ដដែល។ ដូចនេះសម្រាប់ព័ត៌មានជាក់លាក់ពីមូលហេតុពិតប្រាកដបន្ថែមទៀត ក្រុមការងារ Sabay នឹងអាប់ដែតជូននៅថ្ងៃស្អែក៕

ដកស្រង់ពី៖sabay