Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃើញ​ចេញ​បទ​ថ្មី​គេ​ចាប់​អារម្មណ៍​ច្រើន ស្រាប់​តែ​បុរស​ម្នាក់​ថា នេះចរិត​ពិត​របស់ ស៊ីរីកា ហើយ!

  • Print

តារាចម្រៀងផលិតកម្មថោន ស៊ូ ស៊ីរីកា ទើបបានបញ្ចេញបទចម្រៀងថ្មីមួយបទមានចំណងជើងថា "ជំនូន"

ដែលបាន និងកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនោះ ស្រាប់តែមានបុរសម្នាក់ចេញមកបើកបង្ហាញថា នេះគឺចរិតពិតរបស់តារាចម្រៀងស្រីហើយ។ បទ "ជំនូន" របស់ ស៊ីរីកា ជាមួយប៊ីអូប៊ី ទើបបានចេញប្រមាណ ១០ម៉ោងនៅលើឆាណែលយូធូបផលិតកម្មថោន ប៉ុន្តែមានចំនួនអ្នកចូលទស្សនារាប់ម៉ឺនដងហើយ ហើយពួកគេសុទ្ធតែបានពោលសរសើរថា បទនេះពិតជាអស្ចារ្យខ្លាំង និងមានរសជាតិប្លែកកម្រប្រទះ។

ជាងនេះទៅទៀត ការថត និងរៀបចំឆាក ក៏ល្អឥតខ្ចោះថែមទៀត។ យ៉ាងណាចំណុចមួយផ្សេងទៀត ដែលនៅមានអ្នកមិនទាន់ចាប់អារម្មណ៍នោះ ក្រោយពីមានបុរសម្នាក់បានចេញមកលាតត្រដាងពីចរិតពិតរបស់ ស៊ូ ស៊ីរីកា តាមរយៈបទចម្រៀងមួយនេះ។

តាមខ្លឹមសារដែលមានក្នុងបទថ្មីរបស់ថោនខាងលើ រៀបរាប់ពីការតម្រូវការរបស់នារីក្រមុំម្នាក់ ក្នុងលក្ខខណ្ឌដែលបុរសណា ចង់ចូលខ្លួនមកធ្វើជាគូស្នេហ៍របស់នាង។ តម្រូវការនោះគឺថា ត្រូវទុកនាងជារឿងទី១ជាដរាប មិនថានៅក្នុងលក្ខខណ្ឌណាក៏ដោយ មិនថា ការងារ ដើរផ្សារ ឬអ្វីឡើយ គឺនាងជាអាទិភាពទី១ ហើយនាងត្រូវការអ្វី ចង់បានអ្វី ប្រុសថ្លៃមិនត្រូវឆ្លើយថា "ទេ" នោះឡើយ និយាយឲ្យចំគឺផ្គាប់ផ្គន់តែម្ដង។

ត្រង់ចំណុចនេះហើយ ដែលបុរសម្នាក់បានចេញមកទម្លាយចរិតពិតរបស់តារាចម្រៀងស្រី។ បុរសរូបនោះ គឺលោក អៀង សំអាត ហៅ Vj Alaskoo បានអះអាងនៅព្រឹកនេះ ក្រោយគេបានឃើញបទចម្រៀងខាងលើ មានការចាប់អារម្មណ៍ច្រើន។ អតីតពលករធ្វើការនៅប្រទេសកូរ៉េ បានសរសេរថា "បទ "ជំនូន" របស់តារាចំរៀងជួរមុខ ស៊ូ ស៊ីរីកា ថោនមិនដល់១០ម៉ោងផង មានអ្នកទស្សនារាប់សិប k... បទនេះ គឺចរឹកពិត គាត់..កំលោះៗ ស្តាប់ហើយចាំចូលដណ្តឹង (អត់លុយទិញលៀសទេ សន្សំលុយទិញកាបូប ហាហា)“។

តបនឹងការទម្លាយរបស់តារាប្រុស គេឃើញតារាចម្រៀង ស៊ូ ស៊ីរីកា ក៏បានចូល Comment ចូលទៅឆ្លើយតបដែរ។ ស៊ីរីកា បានសរសេរទៅ Alaskoo ដោយជេរក្នុងន័យលេងសើចថា "មីចោរបង!”៕ តោះ...ឥឡូវទស្សនាបទ "ជំនូនខាងលើ" ស្ទង់មើលចរិតពិតរបស់អ្នកច្រៀងទាំងអស់គ្នា!

 

ដកស្រង់ពី៖ Sabay