Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចម្លើយ​​ពី​ភាគី មាស សុខសោភា ជុំវិញ​ការ​ចោទ​ថា​នាង​វាយឫក និង​ឈ្លើយ​មិន​គួរ​ឲ្យ​គោរព

  • Print

គិតមកដល់ល្ងាចថ្ងៃទី៤ ខែធ្នូ ចម្លើយពិតចេញពីមាត់របស់តារាចម្រៀង មាស សុខសោភា មិនទាន់មាននៅឡើយទេ។

ប៉ុន្តែអ្នកគ្រប់គ្រងតារារូបនេះផ្ទាល់បានផ្ដល់ចម្លើយយ៉ាងខ្លីជួសមុខឲ្យកញ្ញា មាស សុខសោភា ដែលរងការចោទប្រកាន់ និងបង្កើតចម្ងល់ជាច្រើនចាប់តាំងពីព្រឹកម្សិលមិញ មក។ កញ្ញា មាស សុខសោភា ដែលបង្វែរទូរស័ព្ទរបស់ខ្លួនទៅឲ្យអ្នកគ្រប់គ្រងប្រុសម្នាក់និយាយជំនួសជាមួយ Sabay នៅមុននេះបន្តិចថា សោភា និងមិត្តភ័ក្ដិពិតជាបានទៅលេងនៅភ្នំគូលែនមែនកាលពីព្រឹកថ្ងៃទី៣ ខែធ្នូ។

ចំពោះការចោទប្រកាន់ ថាពិត ឬមិនពិត? លោកឆ្លើយថា មានហេតុផលជាច្រើនដែលត្រូវពន្យល់ តែមិនចង់ឆ្លើយឆ្លង ឬបកស្រាយអ្វីទាំងអស់ ព្រោះមិនដឹងថាបានអ្វីមកវិញក្រៅតែពីធ្វើឲ្យមានរឿងកាន់តែវែងឆ្ងាយ។

ម្សិលមិញមាននារីម្នាក់ បានបង្ហាញអារម្មណ៍ខឹងសម្បាចំពោះកញ្ញា និងមិត្តភ័ក្ដិរបស់កញ្ញាពីរនាក់ផ្សេងទៀតតាមបណ្ដាញសង្គមត Tik Tok ថា"បានជួបផ្ទាល់នៅភ្នំគូលែន ឬកណាស់ ឈ្លើយណាស់ រើសអើងណាស់ ស្គាល់ច្បាស់ថាជា មាស សុខសោភា ថាមិនច្រឡំទេ រាក់ទាក់សុំគេថតជាមួយ គេធ្វើឬកសោះអង្គើយ គេថាថតមិនបានទេ"។

ត្បិតថាមិនទាន់មានចម្លើយពិតចេញពីមាត់របស់តារាចម្រៀង មាស សុខភា ចំពោះពាក្យចោទប្រកាន់នេះ តែមានសិល្បករ-សិល្បការិនីខ្មែរមួយចំនួនដែលស្គាល់ពីចរិតរបស់មាស សុខភា ច្បាស់នៅមិនទាន់ជឿលើការចោទប្រកាន់របស់នារីអ្នកលេងTik Tok នោះនៅឡើយទេ។

អ្នកដែលជឿថា មាស សុខសោភា ពុំមានចរិកឈ្លើយ ច្រឡោងខាម និងមិនគួរឲ្យគោរពនោះ គឺមានដូចជា៖ អ្នកនាង ចន ច័ន្ទលក្ខិណា លោក សាន ផានិត និងអ្នកនាង សូដា នីតា ជាដើម៕

ដកស្រង់ពីៈ Sabay