Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិនធម្មតាមែន! ស្នាដៃថ្មីរបស់កវីជើងចាស់ សុខ ជំនោរ បទ «ម្អមក្រៀម» ក្នុងផលិតកម្មថ្មី Davitra Media កំពុងអន្ទងចិត្តសាធារណ:ជនយ៉ាងខ្លាំង

  • Print

កាន់តែជក់ចិត្តដិតអារម្មណ៍ និងលន្លង់លន្លោច ជាមួយស្នាដៃប្រកបដោយទេពកោសល្យខ្ពស់របស់កវីនិពន្ធ

និងជាអ្នកដឹកនាំរឿងចាស់វស្សាដ៏ល្បីល្បាញក្នុងពិភពសិល្បៈ លោក សុខ ជំនោរ បានផលិតចេញនូវ MV បទ «ម្អមក្រៀម» ដែលរៀបរាប់ពីស្នេហាស្រុកស្រែដ៏កម្សត់ និងស្រងេះស្រងោចនៅក្នុងផលិតកម្ម ដាវីត្រា មេឌៀរ (Davitra Media) ដែលពុកម៉ែបងប្អូនកំពុងទទួលស្គាល់អំពីគុណភាពនៃការផលិតនិងក្រុមការងារដែលពោរពេញដោយបទពិសោធន៍និងមានវីជ្ជាជីវ:ខ្ពស់។

លោក សុខ ជំនោរដែលជាអ្នកគ្រប់គ្រងគម្រោងផលិតរបស់ផលិតកម្មដាវីត្រា មេឌៀរ បានរៀបរាប់ពីការលះបង់ពេលវេលានិងកំលាំងកាយរបស់ក្រុមកាងារបានខិតខំចូលរួមយ៉ាងសកម្មក្នុងការផលិតនូវ MV បទម្អមក្រៀម ដែលជាស្នាដៃដំបូងរបស់លោកសម្រាប់តួនាទីជាអ្នកដឹកនាំផលិតថ្មីនេះ។ លោកបានថ្លែងថា៖«ខ្ញុំបានខិតខំសម្រឹតសម្រាំងតាក់តែងនូវបទនេះឡើងដើម្បីបម្រើនូវទស្សនីយភាព និងសោនិន្ទ្រីយអារម្មណ៍របស់ពុកម៉ែបងប្អូន។

លើសពីនេះទៅទៀត ផលិតកម្មដាវីត្រា មេឌៀរគឺថ្នាក់ដឹកនាំផ្តោតជាចម្បងលើគុណភាព និងផលិតបទ Original ដើម្បីចូលរួមលើកស្ទួយវិស័យសិល្ប:របស់ប្រទេសកម្ពុជាយើងឲ្យស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានា»។ លោក សុខ ជំនោរដែលជាអ្នកគ្រប់គ្រងគម្រោងផលិតរបស់ផលិតកម្មដាវីត្រា មេឌៀរ បានរៀបរាប់ពីការលះបង់ពេលវេលានិងកំលាំងកាយរបស់ក្រុមកាងារបានខិតខំចូលរួមយ៉ាងសកម្មក្នុងការផលិតនូវ MV បទម្អមក្រៀម ដែលជាស្នាដៃដំបូងរបស់លោកសម្រាប់តួនាទីជាអ្នកដឹកនាំផលិតថ្មីនេះ។

លោកបានថ្លែងថា៖«ខ្ញុំបានខិតខំសម្រឹតសម្រាំងតាក់តែងនូវបទនេះឡើងដើម្បីបម្រើនូវទស្សនីយភាព និងសោនិន្ទ្រីយអារម្មណ៍របស់ពុកម៉ែបងប្អូន។ លើសពីនេះទៅទៀត ផលិតកម្មដាវីត្រា មេឌៀរគឺថ្នាក់ដឹកនាំផ្តោតជាចម្បងលើគុណភាព និងផលិតបទ Original ដើម្បីចូលរួមលើកស្ទួយវិស័យសិល្ប:របស់ប្រទេសកម្ពុជាយើងឲ្យស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានា»។

ដកស្រង់ពីៈSabay