Social Network

មាន​ប្រភព​​បញ្ជាក់​ ១០០% ថា​ តន់ ចន្ទសីម៉ា ​ច្រៀង​១លើក ស៊ី​​២ម៉ឺនដុល្លារ​ គឺ​ជា​ការ​ពិត

ប្រភពច្បាស់ការមួយបានទម្លាយឲ្យដឹងថា តារាចម្រៀង តន់ ចន្ទសីម៉ា ដែលជាគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra ត្រូវបានក្រុមហ៊ុនដាក់ តម្លៃខ្លួនខ្ពស់ដែលអាចនិយាយបានថា ថ្លៃជាងក្នុងចំណោមតារាចម្រៀង

ល្បីៗទាំងអស់នៅក្នុងប្រទេសកម្ពុជា ដោយគ្រាន់តែកម្មវិធីតូចៗ ដូចជាមង្គលការ ឬពិធីជប់លៀង នាង ស៊ីថ្លៃដល់ទៅ២ម៉ឺនដុល្លារ ចំណែក Concert នាងស៊ីថ្លៃ៥ពាន់ដុល្លារឯណោះ ក្នុងមួយកម្មវិធី។ បងប្អូនប្រាកដជាជ្រាបហើយថា តារាចម្រៀងវ័យក្មេង តន់ ចន្ទសីម៉ា ដែលជាគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra បានកំពុងតែឈរនៅលំដាប់កំពូលនៅក្នុងឆ្នាំ 2020 នេះ ដោយបទចម្រៀងរបស់នាងមានអ្នកទស្សនារហូតជាង 400 លានដងដែលចំនួននេះមិនទាន់អាចមានតារាចម្រៀងរូបណាអាចយកឈ្នះនាងបាននៅឡើយ។

ថ្វីត្បិតតែនាងនៅក្មេងខ្ចី ប៉ុន្តែការច្រៀង តារាចម្រៀងស្រីល្បីឈ្មោះរូបនេះ អាចច្រៀងបានគ្រប់ទម្រង់និងច្រើនភាសា។ តាមប្រភពច្បាស់ការខាងលើ បានទម្លាយឲ្យដឹងទៀតថា បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើន បានទាក់ទងមកខាងផលិតកម្ម ក្នុងនោះមានតែក្រុមហ៊ុនធំៗប៉ុន្មានប៉ុណ្ណោះដែលហ៊ានជួលតម្លៃខាងលើ។

មួយវិញទៀត ទស្សនិកជនប្រហែលជាឆ្ងល់ហើយថា កញ្ញា តន់ ចន្ទសីម៉ា ជាតារាចម្រៀងល្បី ហេតុអ្វីមិនដែលសូវឃើញច្រៀងតាមការប្រគំតន្ត្រីផ្សាយលើកញ្ចក់ទូរទស្សន៍ មូលហេតុតែមួយគត់ដោយសារតែតម្លៃខ្លួននាងថ្លៃ ដូចនេះតាមបណ្ដាស្ថានីយទូរទស្សន៍មួយចំនួន មិនអាចមានលទ្ធភាពជួលនាងឡើងច្រៀងបានឡើយ។ លោក យឹម តាស្រង់ អ្នកគ្រប់គ្រង ផលិតកម្មGalaxy Navatra បានទទួលស្គាល់ថា តម្លៃខ្លួននៃ ការច្រៀង របស់ កញ្ញា តន់ ចន្ទសីម៉ា ក្រុមហ៊ុនពិតជា បានកំណត់ដូចបានលើកឡើងខាងលើពិតមែន ។

អ្នកគ្រប់គ្រងផលិតកម្មល្បីឈ្មោះរូបនេះបានបន្តឲ្យដឹងថា ការការកំណត់តម្លៃនេះ គឺស័ក្ដិសមនឹងប្រជាប្រិយភាពរបស់នាងនាពេលបច្ចុប្បន្ននេះ។ លោក យឹម តាស្រង់ បានបន្តឲ្យដឹងទៀតថា បច្ចុប្បន្នមានក្រុមហ៊ុនជា ច្រើនបានទាក់ទងនាង ទៅច្រៀង ក្នុងនោះមានតែក្រុមហ៊ុនធំៗប៉ុណ្ណោះ ដែលហ៊ានជួលនាងច្រៀង។ក្រៅតែមានទីផ្សារខ្ពស់ជាងតារាចម្រៀងផ្សេងទៀត បច្ចុប្បន្នកញ្ញា តន់ ចន្ទសីម៉ា បានក្លាយជា brand ambassador របស់ក្រុមហ៊ុនធំៗ២នាពេលខាងមុខនេះ។

នៅថ្ងៃឆ្លងឆ្នាំខាងមុខនេះ តន់ ចន្ទសីម៉ា នឹងត្រូវចូលច្រៀងក្នុងកម្មវិធីឆ្លងឆ្នាំឲ្យក្រុមហ៊ុនធំមួយផងដែរ។ អ្នកគ្រប់គ្រង ល្បីឈ្មោះរូបនេះបញ្ជាក់ថា មូលហេតុដែលនាំឲ្យក្រុមហ៊ុន កំណត់ឲ្យ តន់ ចន្ទសីម៉ា ចេញច្រៀង តាមកម្មវិធីតូចៗដូចជា អាពាហ៍ពិពាហ៍ឬជប់លៀង នាង ស៊ីថ្លៃដល់ទៅ២ម៉ឺនដុល្លារ ថ្លៃជាងច្រៀងតាម Concert ក៏ព្រោះថា សីម៉ា បច្ចុប្បន្នចាត់ទុកថាជាតារាចម្រៀងកម្រិតអន្តរជាតិមួយហើយ ត្បិតអីនាង មិនត្រឹមតែច្រៀងឲ្យផលិតកម្មក្នុងស្រុកនោះទេ ប៉ុន្តែនាងក៏ជាតារាចម្រៀងច្រៀងក្នុងផលិតកម្ម Galaxy Navatra Thailand ដែរ។

លោកបន្ថែមថា ភាគីផលិតកម្ម Galaxy Navatra ខ្មែរ និងថៃ បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ហើយចំពោះរឿងនេះ ទើបសម្រេចកំណត់តម្លៃដូចខាងលើ ដែលជាតម្លៃស្តង់ដារអន្តរជាតិ១មួយ។ តាស្រង់ បន្តពន្យល់ទៀតថា កម្មវិធីដូចជា អាពាហ៍ពិពាហ៍ ឬជប់លៀង ជាកម្មវិធីឯកជន ហេតុនេះ មានតែកម្រិតអ្នកមានសេដ្ឋកិច្ចប្រសើរប៉ុណ្ណោះ ទើបអាចជួលនាងទៅច្រៀងបាន៕

ដកស្រង់ពី៖ Sabay