Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មាស សុខសោភា ចេញមុខ​មក​និយាយ​​លើក​ដំបូង ក្រោយ​​ផ្ទុះ​ការ​រិះគន់​​ថា​នាង ក្រអើតក្រទម

  • Print

តារាចម្រៀង មាស សុខសោភា បានបញ្ចេញសារជាលើកទី១ ក្រោយពីរងនូវការរិះគន់ធ្ងន់ៗ ថានាងជាមនុស្សវាយឫក និងឈ្លើយមិនគួរឲ្យគោរព ពីសំណាក់អ្នកលេងបណ្ដាញសង្គមម្នាក់កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ។

នៅក្នុងសារដែលនាងបង្ហោះល្ងាចមិញនេះ នាងបានអគុណដល់អ្នកគាំទ្រ និងមិត្ដសិល្បៈទាំងក្នុង និងក្រៅប្រទេសដែលខមិនផ្ដល់កម្លាំងចិត្ដ បន្ដគាំទ្រ និងស្រឡាញ់នូវអ្វីដែលនាងមាន ហើយហ៊ានចេញមុខការពាររូបនាង។

មាស សុខសោភា៖"ស្របពេលមានបញ្ហាផ្ទុះការរិះគន់មកលើនាងខ្ញុំក៏បងប្អូន និងអ្នកគាំទ្រទាំងអស់គ្នាជួយចេញមុខការពារនាងខ្ញុំ។ នាងខ្ញុំពិតជាសប្បាយចិត្ត និងត្រេកអរយ៉ាងខ្លាំង សម្រាប់អ្នកគាំទ្រពិតប្រាកដរបស់នាងខ្ញុំ ហើយយល់ពីនាងខ្ញុំ និងយល់ពីតម្លៃនៃសិល្បៈ"។

មាស សុខសោភា នៅតែរក្សាជំហរមិនឆ្លើយឆ្លង ឬបកស្រាយចំពោះរឿងហេតុពិតដែលបានកើតឡើងនៅលើភ្នំគូលែន ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ បង្ករឲ្យមានការរិះគន់ផ្អើលពេញបណ្ដាញសង្គមនោះទេ។

ប៉ុន្ដែកន្លងទៅជំនួយការរបស់នាងបញ្ជាក់ថា សោភា មានហេតុផលជាច្រើនដែលត្រូវនិយាយ តែសោភានឹងមិនឆ្លើយឆ្លងអ្វីទាំងអស់ ព្រោះនាងគិតថាបើឆ្លើយឆ្លងក៏មិនដឹងបានអ្វីមកវិញ ហើយធ្វើឲ្យមានបញ្ហាកាន់តែវែងឆ្ងាយ។

សូមរំលឹកថា នារីម្នាក់ បានអះអាងនៅលើបណ្ដាញសង្គមTik Tok ថា រូបនាងបានជួបតារាចម្រៀងមាស សុខសោភា ដោយផ្ទាល់ ហើយស្គាល់ច្បាស់ថា ជាមាស សុខសោភា៖"វាយឫកណាស់ ឈ្លើយណាស់ រើសអើងណាស់ ស្គាល់ច្បាស់មិនច្រឡំទេ ខំរាក់ទាក់សុំគេថតជាមួយ គេធ្វើឬកសោះអង្គើយ គេថាថតមិនបានទេ"៕

ដកស្រង់ពី៖ Sabay