Social Network

Chungha ក្លាយជាតារា K-Pop ម្នាក់ទៀត​ដែល​ផ្ទុកមេរោគ COVID-19

យោងតាមការចេញផ្សាយរបស់វិបសាយ SPOTV បានឲ្យដឹងថាតារាចម្រៀង Chungha បានឆ្លងមេរោគ COVID-19 ក្រោយលទ្ធផលធ្វើតេស្តចេញមកមានសញ្ញាវិជ្ជមាន។

Chungha តារាចម្រៀងនារីទោលដែលកំពុងល្បីឈ្មោះប្រចាំកូរ៉េនាពេលបច្ចុប្បន្ន បានត្រៀមគម្រោងវិលវិញជាថ្មីជាមួយនឹងអាល់ប៊ុមថ្មី «Querencia» ប៉ុន្តែមើលទៅគម្រោងមួយនេះត្រូវផ្អាកសកម្មភាពសិន ស្របពេលបច្ចុប្បន្ននាងត្រូវតស៊ូនឹងមេរោគ COVID-19។

សង្កេតឃើញថាក្នុងពិភព K-Pop មួយរយៈពេលចុងក្រោយនេះកំពុងវាយលុកខ្លាំងដោយសារមេរោគនេះ។ តារា K-Pop ត្រូវឆ្លងមេរោគនេះ ក្នុងនោះមាន សមាជិក ២នាក់ពី UP10TION, និងសមាជិក ២នាក់ពី EVERGLOW ព្រមទាំងតារាចម្រៀង Lee Changwon ក៏ត្រូវឆ្លង ហើយពេលនេះស្រាប់តែត្រូវដល់វេន Chungha៕

ដកស្រង់ពី៖ Sabay