Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​តារាកំប្លែង នាង​ឃ្មឹប ដើរឡើង​ស្ពានជ្រោយចង្វាទាំងទឹកភ្នែក រួចធ្វើរឿង​មួយផ្អើល​

  • Print

រាជធានីភ្នំពេញ ៖ តារាកំប្លែងនាងឃ្មឹប សង្ស័យតូចចិត្តរឿងទើបចេញពីមណ្ឌលកែប្រែ មិនមានអ្នករាប់រក សូម្បីតែទៅជួលផ្ទះគេស្នាក់នៅក៏មិនមានអ្នកជួលឲ្យដែរ

ក៏បានសម្រេចចិត្តគិតខ្លីដើរឡើងមកលើស្ពានជ្រោយចង្វារចាស់រួចលោតចុះទឹក ប៉ុន្តែមិនបានសម្រេចដោយសារតែមានបងប្អូនប្រជាពលរដ្ឋជួយឃាត់ទាន់ពេលវេលា ។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធាត្រឈានចូលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចលើស្ពានជ្រោយចង្វារចាស់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីអ្នកជិះម៉ូតូកាត់តាមបណ្តោយផ្លូវលើស្ពានជ្រោយចង្វារសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីដែលគេធ្លាប់ស្គាល់ថាជាអតីតតារាកំប្លែង គឺអ្នកនាងឃ្មឹប បានដើរឡើងស្ពានជ្រោយចង្វាចាស់ទាំងទឹកភ្នែក លុះបានពាក់កណ្តាលស្ពាន ស្រាប់តែនាងឈរយំមួយសន្ទុះ រួចហើយក៏តោងបង្កាន់ដៃស្ពានបំរុងនឹងលោតចុះចូលទឹកទន្លេ ប៉ុន្តែចៃដន្យអីត្រូវបានគេតាមជួយទាន់ រួចរត់ចូលទៅចាប់ហើយទាញនាងចុះមកក្រោម និងនាំគ្នាសួរនាំ ។

អ្នកនាងឃ្មឹប បានរៀបរាប់ទាំងទឹកភ្នែកថា គាត់ទើបតែចេញមកពីមណ្ឌលកែប្រែ ហើយមិនមានអ្នកណាម្នាក់អើពើ និងជួយសុខទុក្ខគាត់នោះទេ សូម្បីតែទៅជួលផ្ទះគេក៏គេមិនជួលអោយដែរ ដោយមិនដឹងថាស្នាក់នៅកន្លែងណា និងទីពឹងអ្នកណានោះទេ ទើបគាត់សម្រេចចិត្តគិតខ្លីលោតទឹកបញ្ចប់ជីវិតតែម្តងទៅ ។

ជាចុងក្រោយ អ្នកនាងឃ្មឹប គ្រាន់តែចង់អោយមានគេហៅនាងទៅសម្តែង និងច្រៀងតាមភោជនីដ្ឋានតែប៉ុណ្ណោះ ៕

ដកស្រង់ពី៖កោះសន្ដិភាព