បវរកញ្ញារងលេខ២ សរសើរកញ្ញារ៉េត សារីតា មានសមត្ថភាពពិសេសលើសគេមែន
- Details
- Category: Other News
រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រកួតបវរកញ្ញាចក្រវាឡឆ្នាំ២០២០បានកន្លងផុតទៅ ។កម្មវិធីនេះ បានដិតដាមដោយការកន្ត្រាក់អារម្មណ៍ខ្លាំងពីសំណាក់មហាជន។
អ្វីដែលគេមើលឃើញការប្រឡងបវរកញ្ញានៅកម្ពុជានាពេលបច្ចុប្បន្នឃើញថា មានការតាមដានយ៉ាងខ្លាំងចំពោះពលរដ្ឋ ។ជាពិសេស បវរកញ្ញាយុវតីខ្មែរពិតជាក្លាហានហើយប្រកបដោយចំណេះដឹងមានវិវត្តន៍ខ្លួនទៅមុខជាលំដាប់ ។
នេះជាលើកទី១ហើយដែលបវរកញ្ញារងលេខ២ ឈុន រក្សា Miss Universe Cambodia ទទួលស្គាល់ថា ម្ចាស់មកុដMiss Universe Cambodia 2020រ៉េត សារីតា ពិតជាសមបានមកុដបំផុត។ រក្សាដែលមានហ្វេនៗច្រើនលើកឡើងថា សមបំពាក់មកុដមិនមានការអន់ចិត្តឡើយ ព្រោះនេះកើតចេញពីសមត្ថភាពរៀងខ្លួន។
ឈុន រក្សា បានឆ្លើយនិងខមមិនសំណួរដែលហ្វេនសរសេរពេលនាងឡាយវិដេអូថា បងសារីតាគឺគាត់ពិតជាមានសមត្ថភាពណាស់ពូកែដែលអាចនិយាយថាគេគ្មានគាត់មាន។នេះតាមការកត់សម្គាល់ពីរូបនាងចូលប្រកួតហើយក៏មិនចង់និយាយអ្វីអោយលើសនេះដែរ ។
យ៉ាងណា រក្សាបានតបតទៅទៀតថា សូមអោយស្ត្រីទាំងអស់ក្លាហានហើយជឿជាក់លើសមត្ថភាពខ្លួនឯងអោយច្រើនយកចំនេះដឹងមកប្រកួតនោះអាចជាបទពិសោធន៍ថ្មីមួយឈុន រក្សាត្រូវបានមហាជនតាមដានណាស់ដោយសារនាងមានត្រេមុខស្អាតរាងខ្ពស់ស្រឡូនញញឹមស្រស់។នាងត្រូវបានគេជឿជាក់ថានិងក្លាយជាបវរកញ្ញាចក្រវាឡ២០២០នេះមើលទៅលេចធ្លោទាំងរាងដំណើរ។
នៅពេលមិនបានមកុដមានការសោកស្តាយរហូតខ្លះថាមិនសម ប៉ុន្តែធាតុពិតម្ចាស់មកុដរ៉េត សារីតា គឺមានចំនុចល្អលើសគេដែលសមជាម្ចាស់ពាន។ ឈុន រក្សាក្រោយបានតំណែងរងលំដាប់លេខ២ត្រូវគេឃើញថា មានបណ្តាក្រុមហ៊ុន បណ្តាសំអាងការនាៗមានការចាប់អារម្មណ៍និងចង់ហៅថតសម្តែង។
ប៉ុន្តែនាងនៅមិនទាន់អាចទទួលកើតខណៈនាងនៅជាប់កុងត្រាជាមួយក្រុមហ៊ុនបវរកញ្ញាចក្រវាឡកម្ពុជា។អនាគតនាងនឹងទទួលបានទីផ្សារសិល្បៈពេញទំហឹងហើយនឹងកាន់តែល្បីល្បាញដូចរៀមច្បង។ ជាការលេចឭរក្សានឹងបានតំណែងចេញទៅប្រកួតកម្មវិធីប្រឡងបវរកញ្ញាកម្រិតអន្តរជាតិដែលនាងជាអ្នកតំណាងអោយកម្ពុជា។
ដូចនេះនាងមានតែពង្រឹងសមត្ថភាពអោយប្រសើរឡើងទៀតដើម្បីមុខមាត់ខ្លួនឯងនិងប្រទេសជាតិក៏ដូចជាក្រុមគ្រួសារ។ពិសេសរំពឹងថានាងនិងរៀបចំខ្លួនបានល្អចំពោះដំណើរអន្តរជាតិខាងមុខ។
ដកស្រង់ពី៖កោះសន្ដិភាព