Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តារាចម្រៀងទាំងបីដួងនេះ ចេញមុខមុនគេ​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន ដើម្បី​ទិញវ៉ាក់សាំង​កូវីត-១៩

  • Print

តារាចម្រៀងខ្មែរបីដួង បានបង្ហាញទឹកចិត្ដសប្បុរស និងខ្វល់ខ្វាយខ្លាំងពីបញ្ហាជំងឺកូវីដ-១៩

ដោយបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនមុនគេ ដើម្បីបញ្ជាទិញវ៉ាក់សាំងជំងឺកូវីត-១៩ តាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលលើកនេះ។ តារាទាំងបីដួងនោះរួមមាន លោក ខេមរៈ សិរិមន្ដ មកពីផលិតកម្មរស្មីហង្ស មាស រីឯពីរដួងទៀត គឺកញ្ញា តន់ ចន្ទសីម៉ា និងខេម មកពីផលិតកម្មហ្គាឡាក់ស៊ី។

លោក ខេមរៈ សិរីមន្ដ បានប្រកាសបរិច្ចាគថវិកាចំនួន៤លានរៀលដល់រាជរដ្ឋាភិបាលក្នុងការចាត់ចែងបញ្ជាទិញវ៉ាក់សាំង ដើម្បីចាក់ជូនជនងាយរងគ្រោះពីជំងឺកូវីត-១៩ នៅកម្ពុជា ក្រោយពីការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ម្សិលមិញ។ តារាចម្រៀងរូបនេះបានភ្ជាប់សារមួយនៅក្នុងសេចក្ដីប្រកាសរបស់ខ្លួនថា"ខ្ញុំខេមរៈ សេរីមន្ដ ពិតជាមានក្ដីរំភើបរីករាយណាស់ ពេលបានលឺសម្ដេចមានប្រសាសន៍ថាមានវ៉ាកសាំងការពារជំងឺកូវីដ-១៩ហើយ"។

ចំណែកលោក ខេម វិញក៏មិនបង្អង់យូរដែរ។ លោកបានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន១០លានរៀល ជាមួយរាជរដ្ឋាភិបាលក្នុងការបញ្ជាទិញវ៉ាកសាំងលើកទី១នេះ។ លោកនិយាយថា"ក្នុងនាមខ្ញុំបាទជាតារាចម្រៀង Galaxy navatra ដែលចេញពីការគាំទ្ររបស់ពុកម៉ែបងប្អូនទាំងអស់គ្នា សូមផ្ដល់នូវការបរិច្ចាកថវិកាជូនចំពោះសម្ដេចតេជោចំនួន១០លានរៀល ដើម្បីជាការចូលរួមចំណែកទិញវ៉ាក់សាំងជួយទៅដល់សង្គម"។

ចំពោះតារាចម្រៀងស្រីវ័យក្មេង តន់ ចន្ទសីម៉ា វិញ នាងបានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន១០លានរៀលដែរ ហើយនាងបាននិយាយថា "នាងខ្ញុំ តន់ ចន្ទសីម៉ា ពិតជាសប្បាយចិត្តនៅពេលបានដឹងពីការប្រកាសរបស់ ម្តេចតេជោ ហ៊ុន សែន ក្នុងការទិញវ៉ាក់សាំងជូនប្រជាជនកម្ពុជា នាងខ្ញុំសូមគោរពផ្តល់ជូននូវ ថវិកា១០ លានរៀល តាមនាងខ្ញុំមានលទ្ធភាព ដើម្បីចូលរួមចំណែកក្នុងការទិញវ៉ាក់សាំងជួយដល់បងប្អូនកម្ពុជា"។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៨ ខែធ្នូ បានផ្ដល់ការណែនាំបន្ថែមជុំវិញការបញ្ជាទិញវ៉ាកសាំងការពារជំងឺកូវីត-១៩ លើកទី១ សម្រាប់ជនងាយរងគ្រោះចំនួន៥០ម៉ឺននាក់ដំបូងនេះ។ យោងតាមប្រសាសន៍របស់សម្ដេច អ្នកដែលត្រូវទទួលបានការចាក់វ៉ាកសាំងការពារនេះមុនគេ គឺក្រុមគ្រូពេទ្យ បន្ទាប់មកគឺគ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ និងមន្ដ្រីនគរបាលយុត្ដិធម៌៕

ដកស្រង់ពី៖ Sabay