Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

២ឆ្នាំទៀតលើ iPhone អាចមានកាមេរ៉ា Zoom 10ដង អត់ធ្លាក់គុណភាព

  • Print

Apple ប្រហែលជានឹងប្រើប្រាស់គ្រឿងបន្លាស់ធ្វើដោយ Samsung សម្រាប់ឡេន Periscope ដែលបំពាក់លើ iPhone ចេញក្នុងឆ្នាំ ២០២២។

នេះបើតាមការលើកឡើងដោយប្រភពមិនបញ្ចេញឈ្មោះ សម្រង់សម្ដីដោយសារព័ត៌មានកូរ៉េខាងត្បូង The Elec។សារព័ត៌មានខាងលើអះអាងថាក្រុមហ៊ុន Electro-Mechanics ដែលជាក្រុមហ៊ុនសាខារបស់ Samsung អាចនឹងផ្គត់ផ្គង់គ្រឿងបន្លាស់ដូចជាឡេន និងគ្រឿង Actuator ទៅឲ្យ LG ដែល LG អាចនឹងប្រើគ្រឿងបន្លាស់ទាំងនោះដើម្បីផលិតបង្គំកាមេរ៉ាសម្រាប់ផ្គត់ផ្គង់ឲ្យ Apple។

ការធ្វើបែបនេះអាចឲ្យ Apple និង LG រក្សាទំនាក់ទំនងនឹងគ្នាបានល្អ និងដោះស្រាយបញ្ហាទាក់ទងនឹងប៉ាតង់ផងដែរ។ គួរដឹងថាការប្រើប្រាស់ឡេន Periscope នៅលើ iPhone ចេញឆ្នាំ ២០២២ ត្រូវបានលើកឡើងដំបូងគេដោយអ្នកវិភាគ Ming-Chi Kuo កាលពីខែមីនា ហើយចាប់តាំងពីពេលនោះក៏មានលេចចេញដំណឹងចចាមអារ៉ាមជាច្រើនបន្តបន្ទាប់ផងដែរ

បច្ចេកវិទ្យានេះដែរអាចឲ្យ iPhone បង្កើនសមត្ថភាព Zoom បែប Optical បានលើសពី 2x និង 2.5x ដែលមានលើ iPhone 12 Pro និង iPhone 12 Pro Max។ Huawei P40 Pro+ ដែលប្រើឡេន Periscope អាច Zoom Optical បានរហូតដល់ 10x ឯណោះ៕


ដកស្រង់ពី៖sabay