Social Network

ពីរោះ​រណ្ដំ​ចិត្ត! MV ថ្មីចែស ហើយដំបូង​បង្អស់​របស់​ផលិតកម្ម ART ចេញ​ហើយ

ក្រោយពីបានផលិតចម្រៀង Original Song ចំនួន៦បទ ផលិតកម្ម Art បានបញ្ចេញបទចម្រៀង MV ផ្លូវការដំបូងបង្អស់របស់ខ្លួនយ៉ាងពីរោះ និងប្លែកអារម្មណ៍កាលពីថ្ងៃម្សិលមិញ។

បទនេះមានចំណងជើងថា"ស្វាយរៀងខកស្នេហ៍" ដែលច្រៀងដោយលោក ខេវិន ខាត់។ ក្រុមការងារបច្ចេកទេសរបស់ផលិតកម្មនេះបានប្រាប់ Sabay ថា MV ដែលជាស្នាដៃដំបូងរបស់ផលិតកម្មថ្មីនេះ គឺបានចំណាយពេលថតយូរក្រែលដែរ ហើយការចំណាយផ្សេងៗក្នុងការផលិតបទមួយនេះអស់សរុបជាង៥០០ដុល្លារ។

លោកថា ក្រុមការងារលោក គ្រោងនឹងបញ្ចេញបទចម្រៀងថ្មីៗជាច្រើនទៀតដែលមិនលួចចម្លងស្នាដៃពីបទេស ឬអ្នកនិពន្ធក្នុងស្រុកឡើយ ដើម្បីបម្រើអារម្មណ៍ប្រិយមិត្ត។ បទ"ស្វាយរៀងខកស្នេហ៍" ត្រូវបានអ្នកចម្រៀងច្រៀងរៀបរាប់ពីអនុស្សាវរីយ៍ស្នេហាក្រមុំ-កម្លោះនៅជនបទក្នុងខេត្តស្វាយរៀង នារដូវច្រូតកាត់។ គ្រាហ៍មួយតួឯកស្រីបានឃ្លាតពីបុរសស្រុកស្រែកំសត់ចេញទៅរស់នៅទីក្រុង ហើយស្រាប់តែនាងប្ដូរចិត្ដទៅស្រឡាញ់ប្រុសថ្មី ហើយបណ្ដើរមកបញ្ឈឺបុរសដែលជាអ្នកស្រែចម្ការ ហើយធ្លាប់ជាសង្សារកម្សត់កម្រនោះទៀត។

តោះ...! ទស្សនា និងស្ដាប់កម្សាន្ដជាមួយបទនេះទាំងអស់គ្នា៖

វត្តមានរបស់ផលិតកម្ម Art ជាង១ឆ្នាំនៅលើវិស័យឧស្សាហកម្មបទច្រៀងខ្មែរ គេសង្កេតឃើញថា ផលិតកម្មនេះ ទើបតែមានបទថ្មីៗចេញនៅលើផេកផ្លូវការរបស់ខ្លួនប្រហែលបីខែនេះប៉ុណ្ណោះ។ មុនពេលចេញបទ"ស្វាយរៀងខកស្នេហ៍" ដែលជាMV ដំបូងបង្អស់របស់ខ្លួន ផលិតកម្មមួយនេះក៏បានផលិតមនោសញ្ចេតនា រាំវង់ និងសារ៉ាវ៉ាន់មួយចំនួនដែរ គឺមានដូចជា៖ បទ"សារ៉ាវ៉ាន់រកគូរ" "កម្មស្នេហ៍លោកីយ៍" និងបទ"ចូលឆ្នាំទៅលេងម៉ែពុក" ជាដើម៕

 

ដកស្រង់ពី៖ Sabay