Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លេច​មុខ សុខ ពិសី បរិច្ចាគ​ច្រើន​ជាងគេ​ក្នុង​ចង្កោម​តារា​ចម្រៀង ហើយ​បង្កប់​នូវ​សារ​ជ្រាលជ្រៅ​មួយ​ទៀត!

  • Print

ក្នុងចង្កោមតារាចម្រៀង និងសម្ដែងរបស់ខ្មែរដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនទៅកាន់រាជរដ្ឋាភិបាលដើម្បីរួមចំណែកទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ប៉ុន្មានថ្ងៃមកនេះ

គេឃើញតារាចម្រៀងល្បីៗដូចជាលោក ព្រាប សុវត្ថិ លោក ខេមរៈ សិរីមន្ដ កញ្ញា តន់ ចន្ទសីម៉ា និងលោក ខេម ជាដើម បានបរិច្ចាគភ្លាមៗ។ ដោយឡែកតារាចម្រៀងល្បីឈ្មោះប្រចាំនៅផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី ទើបតែបានបរិច្ចាគថវិកាចំនួន៣០០០ដុល្លារ ឬស្មើនឹង១២លានរៀល។

ចំនួនថវិកាដែលបានបរិច្ចាគនេះ គឺឈរនៅលំដាប់លេខរៀងលើគេបង្អស់ក្នុងចង្កោមតារាសម្ដែង និងចម្រៀងរបស់ខ្មែរដែលបានបរិច្ចាគរយៈពេលបីថ្ងៃកន្លងទៅ ពោលគឺតារាដែលបានបរិច្ចាគមុនៗ គឺខ្ពស់បំផុតត្រឹម១០លានរៀលប៉ុណ្ណោះ។ នេះបើគិតត្រឹមថ្ងៃទី៩ ខែធ្នូ ម្សិលមិញ។

ការចេញមុខយឺតជាងគេ តែបានបរិច្ចាគច្រើនជាងគេរបស់តារាចម្រៀងរូបនេះ ក៏បានភ្ជាប់នូវសារជូនពរមួយដល់ជនរួមជាតិទាក់ទងនឹងជំងឺកូវីដ-១៩ ដូច្នេះ៖"ខ្មែរស្រឡាញ់ខ្មែរ! សូមបងប្អូនជនរួមជាតិជៀសផុតពីទុក្ខភ័យគ្រប់ៗគ្នា។ ដោយក្ដីគោរពស្រឡាញ់ពីនាងខ្ញុំ"។

បន្ទាប់ពីមានការអំពាវនាវពីប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ជុំវិញការកៀរគរប្រភពថវិកាពីសប្បុរសជន ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានតារាចម្រៀង និងសម្ដែងជាច្រើនបានចូលរួមបរិច្ចាគជាហូរហែរ។ ជាក់ស្ដែងនៅថ្ងៃនេះគេឃើញអ្នកនាងគង់ សុជាតិ និងស្វាមី ក៏បានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនចំនួន១០០០ដុល្លារដែរ៕

ដកស្រង់ពី៖Sabay