Social Network

Minho ដាច់ចិត្តបង្កើតគណនី​ Instagram ផ្ទាល់ខ្លួនជា​ផ្លូវការចំថ្ងៃកំណើត

កាលពីថ្ងៃទី ០៩ ខែធ្នូដែលត្រូវជាថ្ងៃខួបគម្រប់ ៣០ឆ្នាំ (អាយុរបស់កូរ៉េ) Choi Minho (SHINee) បានសម្រេចបង្កើតគណនី Instagram ផ្លូវការប្រចាំខ្លួននឹងគេហើយ។

រូបភាពដំបូងដែល MInho ម្ចាស់គណនី @choiminho_1209 បង្ហោះគឺរូបលោកឈរបែរខ្នង ដោយសរសេរ Caption "2019.08.03"។ រូបភាពនោះអមពីក្រោយដោយ Comment របស់មិត្តរួមក្រុមមានតាំងពី Taemin និង Key ជាដើម។ ចំណែកអ្នកដែល MInho Follow មាន ៤នាក់ នោះគឺគ្មានអ្នកណាក្រៅពី Onew, Jonghyun, Key និង Taemin ដែលជាបងប្អូនល្អរបស់់លោកទេ។

ទើបត្រឡប់ពីបញ្ចប់កាតព្វកិច្ចបម្រើទ័ព Minho នៅតែទទួលបានការគាំទ្រខ្លាំងដដែល ហើយនេះអាចនិយាយបានថាជាការចាប់ផ្ដើមវាសនាថ្មីមួយទៀតសម្រាប់អាជីពសិល្បៈរបស់លោក៕

ដកស្រង់ពី៖Sabay