Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡានអគ្គិសនីដំបូងបង្អស់របស់ Mazda ធ្វើតេស្តចាក់អន្ទង់ លទ្ធផលយ៉ាងណាដែរ? (វីដេអូ)

  • Print

នៅទីបំផុត Mazda បានចេញលក់រថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន គឺម៉ូដែល MX-30 ប៉ុន្តែតើវាអាចឆ្លងផុតការធ្វើតេស្តចាក់អន្ទង់ Moose Test ដែរឬទេ?

Moose Test ត្រូវបានរចនាឡើងឲ្យដូចទៅនឹងអ្វីដែលកើតឡើយ នៅពេលដែលអ្នកព្យាយាមគេចចេញពីឧបសគ្គភ្លាមៗនៅលើផ្លូវ ហើយបួងចង្កូតត្រលប់ចូលមកក្នុងគន្លងផ្លូវវិញឲ្យបានលឿនបំផុតតាមដែលអាចធ្វើបាន។ ទោះជាយ៉ាងណាក៏ដោយ រថយន្តជាច្រើនបានទទួលបរាជ័យក្នុងការធ្វើតេស្តមួយនេះ។

យ៉ាងណាមិញ រថយន្ត Mazda MX-30 អាចឆ្លងកាត់វាបានក្នុងល្បឿនរហូតដល់ទៅ ៧៩គីឡូម៉ែត្រក្នុងមួយម៉ោង លើសល្បឿនដែលត្រូវការ ២គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ ហើយគេហទំព័រ Km77 ដែលជាអ្នកបង្កើតតេស្តនេះឡើង ហៅវាថា ជាលទ្ធផលគួរជាទីពេញចិត្ត។ MX-30 នោះ មានបំពាក់យ៉ាន់ទំហំ ១៨អ៊ីញ ជាមួយសម្បកកង់ Bridgestone Turanza ទំហំ ២១៥/៥៥។ ក្នុងអំឡុងពេលធ្វើតេស្ត ថ្វីបើវារៀងជ្រុសចង្កូតបន្តិច ប៉ុន្តែប្រព័ន្ធ ESC បានដំណើរការយ៉ាងល្អ ដើម្បីបង្កើនការទប់លំនឹងរបស់រថយន្ត៕ ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

 

ដកស្រង់ពី៖sabay