Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋ២នៅអាមេរិក ហាមលក់ឡាន Chevrolet Camaro ២០២១ ព្រោះហេតុផលចម្លែកមួយ

  • Print

ក្រុមហ៊ុនចែកចាយរថយន្ត Chevrolet នៅក្នុងរដ្ឋ California និង Washington លែងអាចបញ្ជាទិញរថយន្ត Camaro SS, 2SS, ZL1 និង ZL1 1LE ទាំងប្រភេទតួចខ្លួន Coupe ឬ Convertible (បើកដំបូល) បានទៀតហើយ។

មូលហេតុដែលវាត្រូវបានហាមឃាត់មិនឲ្យលក់នៅក្នុងរដ្ឋទាំង ២ ខាងលើ ក៏ដោយសារតែម៉ូដែល Camaro ទាំងនេះ បំពាក់បន្ទះហ្វ្រាំងមានទង់ដែងលើសអតិបរមា ដែលអនុញ្ញាតនៅក្នុងរដ្ឋទាំងពីរ មានន័យថា វាមិនគោរពតាមច្បាប់របស់រដ្ឋឡើយ។

ដូច្នេះអតិថិជនមិនអាចបញ្ជាទិញម៉ូដែល Camaro ឆ្នាំ ២០២១ ដែលហាមឃាត់ទាំងនោះបានទៀតទេ សម្រាប់ការចែកចាយបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ហើយក្រុមហ៊ុនចែកចាយនឹងត្រូវបានអនុញ្ញាតឲ្យលក់តែរថយន្តដែលពួកគេមាននៅក្នុងស្តុកប៉ុណ្ណោះ។វាត្រូវបានគេជឿជាក់ថា បញ្ហានេះទាក់ទងទៅនឹងម៉ូដែល Camaro SS, ZL1 និង 1LE ដែលបំពាក់ហ្វ្រាំង Brembo បើទោះបីជាវាមិនទាន់ត្រូវបានបញ្ជាក់ច្បាស់ពីក្រុមហ៊ុន Chevrolet ក៏ដោយ។ ទោះជាយ៉ាងណា ក្រុមហ៊ុនកំពុងស្វែងរកដំណោះស្រាយលើបញ្ហានេះ តាមរយៈការអាប់ដេតប្រព័ន្ធហ្វ្រាំងលើម៉ូដែល Camaro ទាំងនោះ៕

ដកស្រង់ពី៖sabay