Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មាន​បុរស​ប៉ុន្មាន​នាក់​អាច​ធ្វើ​អីចឹង​បាន! ស្វាមី​ សួស វីហ្សា ថា​វេរ​ប្រាក់ខែ និង​លុយ​រកស៊ី​ទាំង​អស់​ឲ្យ​ភរិយា

  • Print

លោក ថមមី ដែលជាស្វាមីរបស់តារាចម្រៀងប្រចាំនៅផលិតកម្មរស្មីហង្ស មាស បានប្រកាសនៅមុននេះបន្ដិចថា

រូបលោកនឹងវេរប្រាក់ខែ និងលុយចំណេញពីការរកស៊ីទាំងអស់ចូលក្នុងគណនីរបស់ភរិយាលោក ដោយគ្រាន់តែសុំមកវិញនូវប្រាក់បន្តិចបន្តួចដើម្បីផឹកកាហ្វេ និងចាក់សាំងប៉ុណ្ណោះ។ លោក ថមមី បានប្រើពាក្យបរិច្ចាគប្រាក់ខែ និងប្រាក់ចំណេញពីការរកស៊ីទាំងអស់ចូលក្នុងកុងប្រពន្ធ និងកូនជាទីស្រឡាញ់ ជំនួសពាក្យប្រគល់ប្រាក់ចំណូលរបស់ខ្លួនឲ្យប្រពន្ធទុកដាក់ ខណៈដែលអ្នកសិល្បៈជាច្រើនទៀត រួមទាំងគ្រួសារលោកផង ទើបបានបរិច្ចាគថវិកាផ្ទាល់ខ្លួនដល់រាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩។

លោក ថមមី និងអ្នកនាង សួស វីហ្សា ទើបបរិច្ចាគថវិកាចំនួន១០០០ដុល្លារ ដល់រាជរដ្ឋាភិបាលដើម្បីទិញវ៉ាកសាំង។ លោកបានសរសេរសារមួយទាក់ទងនឹងសេដ្ឋកិច្ចគ្រួសារ អមដោយពាក្យលេងសើចខ្លះដូច្នេះ៖"ខ្ញុំបាទសូមសន្យាថា នឹងបរិច្ចាគប្រាក់ខែ និងប្រាក់ចំណេញទាំងប៉ុន្មានចូលទៅក្នុងកុងប្រពន្ធ និងកូនទាំងអស់ សុំតែលុយផឹក ផឹកកាហ្វេ និងចាក់សាំងឡានខ្លះមកបានហើយ ដើម្បីឲ្យមានគុណភាព និងស្ថិរភាពអង្គភាពយើង"។

បើទោះបីជាលោក ថមមី មិនបានបង្ហើបពីទំហំប្រាក់ចំណូលប្រចាំខែរបស់លោក ក៏គេជឿថាចំណូលប្រចាំខែរបស់លោកក៏ក្រាស់ក្រែលណាស់ដែរ ព្រោះបើសង្កេតមើលទៅលើសម្ភារៈប្រើប្រាស់ថ្លៃៗ ហើយចុងក្រោយនេះរូបលោក និងភរិយា បានបង្ហាញលុយខ្ទង់ម៉ឺនដុល្លារមកកួចដៃកូនស្រី ដែលទើបសម្រាលក្នុងឆ្នាំ២០២០ នេះ៕

ដកស្រង់ពី៖ Sabay