Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តារា​ចម្រៀង មាន​ងារ "ឯកឧត្តម" ចុះ​ធ្វើសកម្មភាព​មនុស្សធម៌​ទាំង​ខ្លួន​ឯង​កំពុង​មាន​បន្ទុក​ធំ

  • Print

តារាចម្រៀង ដែលមានងារជា "ឯកឧត្តម" និងមានបេះដូងមនុស្សធម៌ លោក សន វិជ្ជបុត្រ បានបាត់មុខពីការងារសិល្បៈជាច្រើនខែកន្លងមកហើយ ប៉ុន្តែនៅម្សិលមិញនេះ បានលេចមុខជាថ្មី ទៅធ្វើសកម្មភាពសប្បុរសធម៌ដល់ខេត្តស្វាយរៀង។

សកម្មភាពនេះ ទាំងគេដឹងថា លោកខ្លួនឯង ក៏មានបន្ទុកខ្លាំងលើការទប់ទល់នឹងមុខជំនួញក្នុងដំណាក់កាលការរីករាលដាលនៃជំងឺកូវីដ១៩ក្តីក៏តារារូបនេះនៅតែបន្តធ្វើសកម្មភាពមនុស្សធម៌ជាថ្មី។ ម្សិលមិញនេះ វិជ្ជបុត្រ បានធ្វើដំណើរផ្ទាល់ទៅកាន់ទឹកដីនៃខេត្តស្វាយរៀងដើម្បីសួរសុខទុក្ខសិល្បករជើងចាស់ផ្នែកចាប៉ីដងវែងលោកតា អ៊ិន សារុន។

ក្នុងដំណើរនេះ លោកបាននាំយកនូវអំណោយជាសម្ភារៈគ្រឿងឧបភោគបរិភោគរួមទាំងថវិកាមួយចំនួនទៅឧបត្ថម្ភជូនដល់ព្រឹទ្ធាចារ្យផង ដែលកាយវិការនេះ ក្រោយលោកទើបបានដឹងលឺថា ព្រឹទ្ធាចារ្យ បាន និងកំពុងរស់នៅក្នុងជីវភាពលំបាកលំបិន។

ឯកឧត្តម វិជ្ជបុត្រ បញ្ជាក់ថាសិល្បករជើងចាស់ផ្នែកចាប៉ីដងវែងលោកតា អ៊ិន សារុន ដែលជាមរតកមនុស្សរស់ បច្ចុប្បន្នលោកតាកំពុងរស់នៅយ៉ាងកម្សត់នៅភូមិត្រពាំងរុន២ ចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង ដោយលំនៅដ្ឋានគាត់ស្ថិតនៅឆ្ងាយពីទីប្រជុំជន និងការធ្វើដំណើរមានការលំបាកខ្លាំងថែមទៀត។ "ខ្ញុំបាននាំយកអំណោយខ្លះៗជួយដល់គាត់ វាមិនច្រើនទេ តែហោចណាស់ ក៏គ្រាន់សម្រាលការលំបាករបស់គាត់បានមួយគ្រាដែរ" សន វិជ្ជបុត្រ ថ្លែង។

ក្រោយពីជួបសួរសុខទុក្ខ និងជូនអំណោយសប្បុរសធម៌ខ្លះឲ្យទៅវីរសិល្បករខាងលើហើយ ឯកឧត្តម ក៏បានបន្តដំណើរទៅចែកកង់ចំនួន៦គ្រឿងទៀត ជូនដល់សិស្សក្រីក្រគ្មានលទ្ធភាពទិញកង់ធ្វើដំណើរទៅសិក្សា។ ក្រៅពីនេះ ក៏មានសម្ភារៈសិក្សាខ្លះទៀត ដែលឯកឧត្តម បានចែកជូនដល់សិស្សរៀននៅសាលាបឋមសិក្សាភូមិធំថ្មី ក្នុងទឹកដីភូមិព្រះធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

នេះមិនមែនជាលើកទី១ទេដែលតារាចម្រៀង សន វិជ្ជបុត្រ បង្កើតឲ្យមានសកម្មភាពមនុស្សធម៌ឡើង ដែលកន្លងទៅគេបានឃើញតារាចម្រៀងរូបនេះធ្លាប់បានចុះចែកអំណោយដោយការចំណាយថវិកាផ្ទាល់ខ្លួន និងទទួលបានពីសប្បុរសជនក្នុងនិងក្រៅប្រទេសជាហូរហែ ទាំងការជួយដល់ក្មេងកំព្រា គ្រួសារជនរងគ្រោះក្រីក្រ ចាស់ជរាគ្មានទីពឹងជាដើម៕

ដកស្រង់ពី៖ Sabay