Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចេញ​ភ្លាម​ផ្ទុះ​ភ្លែតបទ”អក្សរ S “ ពី​តារា​ឈាន​មុខ ឆាយ វីរៈយុទ្ធ

  • Print

ទើបតែចេញក្ដៅៗបទ”អក្សរ S” ពីតារាឈានមុខប្រចាំនៅផលិតកម្ម សាន់ដេ គឺលោក ឆាយ វីរៈយុទ្ធ ផ្ទុះការគាំទ្រខ្លាំងភ្លាមពីទស្សនិកជននៅលើបណ្ដាញសង្គម Facebook Youtube និង Tik Tok ជាដើម ព្រោះតែមានអត្ថន័យ និងសាច់ភ្លេងត្រូវចិត្តមិត្តយុវវ័យ។

នេះជាចំណងដៃសម្រាប់ចុងឆ្នាំ២០២០ពីកំពូលតារាចម្រៀងឈានមុខរបស់ផលិតកម្ម សាន់ដេ ដែលតែងតែទទួលបានការគាំទ្រពីទស្សនិកជនរាល់បទចម្រៀងចេញលើទីផ្សារម្ដងៗ។ បទចម្រៀង”អក្សរ S” ដែលជាការនិពន្ធថ្មីសុទ្ធសាធពីស្នាដៃកូនខ្មែរអាចនឹងធ្វើឱ្យទីផ្សារតារាល្បីឈ្មោះលោក ឆាយ វីរៈយុទ្ធ ស្ទុះខ្លាំងមួយកម្រិតទៀតនាចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ ខាងមុខនេះ។

តោះចង់ដឹងថាបទចម្រៀងដែលមានចំណងជើង”អក្សរ S “ ពីរោះ និងឡូយកម្រិតណា ទើបទាក់ទាញការគាំទ្រខ្លាំងពីទស្សនិកជន ទស្សនាបទចម្រៀងខាងក្រោមទាំងអស់គ្នា៖ ក្រៅតែពីបទចម្រៀង”អក្សរ S” កំពុងតែផ្ទុះទទួលការគាំទ្រពីទស្សនិកជនតារាល្បីឈ្មោះប្រចាំផលិតកម្ម សាន់ដេ រូបនេះក៏នឹងមានបទចម្រៀងល្បីៗជាច្រើនទៀតសម្រាប់កំដរអារម្មណ៍ទស្សនិកជនដែលត្រៀមនឹងចេញក្នុងពេលឆាប់ៗខាងមុខ៕

 

ដកស្រង់ពី៖ Sabay