Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

AirPods Max ដាក់ឲ្យកុម៉្មង់ទិញនៅខ្មែរ តម្លៃជិតស្មើ iPhone 12

  • Print

កាលពីពេលថ្មីៗនេះ Apple បានប្រកាសចេញ AirPods Max ដែលជាកាសក្ដោបឥតខ្សែ និងមានតម្លៃថ្លៃគួរសមសម្រាប់លក់នៅលើទីផ្សារ។

AirPods Max ដែលមានបំពាក់មុខងារពិសេសដូចជា Active Noise Cancellation (ANC) ដែលជាមុខងារទប់សំឡេងរំខានពីមជ្ឈដ្ឋានខាងក្រៅ, មុខងារ Adaptive EQ និងមុខងារ Spatial Audio ផងដែរ។ កាសនេះមានរន្ធដោតចំនួនមួយសម្រាប់ការសាកថ្ម ដែលសាកថ្មម្ដងអាចស្ដាប់បានរហូតដល់ ២០ម៉ោង ទោះបីដំណើរការមុខងារ ANC ក្ដី។ថ្មីៗនេះក៏មានហាងមួយនៅខ្មែរបានបញ្ចេញតម្លៃ AirPods Max ដែលដាក់ឲ្យកុម្ម៉ង់ទិញក្នុងតម្លៃ ៨៣០ដុល្លារ ដែលមានតម្លៃជិតស្មើ iPhone 12 ថ្មីលក់នៅខ្មែរបច្ចុប្បន្នខ្ទង់ ៨៤៥ដុល្លារ។

លើកាសនេះក៏មានប៊ូតុងចុចមួយចំនួន និង Sensor ទំនើបៗផងដែរ។ ប៊ូតុង Digital Crown ដែលយកលំនាំតាមប៊ូតុងលើ Apple Watch អាចផ្ដល់ការបញ្ជាលើកម្រិតសំឡេង, អាចផ្អាក ឬចាក់ចម្រៀង, ប្ដូរបទចម្រៀង, ទទួលការហៅចូល ឬផ្ដាច់ការសន្ទនា និងអាចប្រើដើម្បីដំណើរការ Siri៕



ដកស្រង់ពី៖sabay