Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មុននេះបន្តិច បុគ្គលិក Samsung ជម្រះមន្ទិលពីអនាគតរបស់ Galaxy Note

  • Print

គេបានលេចឮជាយូរ និងជាច្រើនដងមកហើយថា Samsung ប្រហែលជាបញ្ឈប់ការផលិត Galaxy Note នៅឆ្នាំក្រោយនេះដោយសូម្បីតែសារព័ត៌មាន Reuters ដែលជាប្រភពគួរឲ្យទុកចិត្តមួយក៏បានចុះផ្សាយដូចនេះដែរ។

នាពេលនេះដែរ បុគ្គលិក Samsung សុំមិនបញ្ចេញអត្តសញ្ញាណបានឲ្យដឹងថា ក្រុមហ៊ុន Samsung គឺកំពុងតែត្រៀមរៀបចំបញ្ចេញ Galaxy Note ជំនាន់ថ្មីសម្រាប់ឆ្នាំក្រោយនេះ។

នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូង Yonhap News។ មុនការបញ្ជាក់ច្បាស់ៗនេះ លោក TM Roh ប្រធានក្រុមហ៊ុន Samsung Mobile បានឲ្យតម្រុយថា Samsung នឹងនាំយកការគាំទ្រប៊ិច S Pen ដាក់លើ Galaxy S ជំនាន់ថ្មី។

តម្រុយមួយនេះនាំឲ្យមានការសន្និដ្ឋានថា Galaxy Note Series អាចនឹងត្រូវបញ្ឈប់ការផលិតដូចចចាមអារ៉ាមកន្លងមកមែន។ យ៉ាងណាក្ដីបុគ្គលិក Samsung បាននិយាយដូចនេះថា ៖ "សាររបស់លោក Roh មិនមែនមានន័យថា Galaxy Note Series ត្រូវបញ្ឈប់ការផលិតនោះទេ៕”

ដកស្រង់ពី៖sabay