Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Huawei ទំនងជាចង់ដកឆ្នាំងសាកដូច Apple ដែរហើយ

  • Print

ក្រោយពី Apple ដាក់លក់ iPhone ជំនាន់ចុងក្រោយមិនដាក់ឆ្នាំងសាកក្នុងប្រអប់ គេក៏ឮដំណឹងថា Samsung ក៏កំពុងគិតគូរដកឧបករណ៍សាកពី Galaxy S21 ដែលត្រៀមប្រកាសចេញឆាប់ៗខាងមុខនេះ។

ហើយពេលនេះ គឺមកដល់ Huawei វិញម្ដង ក្រុមកាលពីថ្មីៗនេះ Huawei បានធ្វើការស្ទង់មតិទៅកាន់អតិថិជនរបស់ខ្លួនអំពី ផលិតផលកាសស្ដាប់ឥតខ្សែរបស់ខ្លួន ដោយក្នុងនោះមានសំនួរសាកសួរអតិថិជនថាយល់ឃើញថាតម្លៃកម្រិតណាអាចទទួលយកបានសម្រាប់កាសស្ដាប់ឥតខ្សែដែលមិនមានដុំសាកក្នុងប្រអប់ និងសួរថាការសម្រេចចិត្តដកខ្សែសាក USB Type-C អាចប៉ះពាល់ដល់ការសម្រេចចិត្តទិញឬអត់។

ត្បិតថាមិនបាននិយាយអំពីស្មាតហ្វូនមែន ប៉ុន្តែ Huawei ហាក់ដូចជាចង់ដើរតាម Apple ដើម្បីឲ្យអ្នកប្រើប្រាស់របស់ខ្លួន ត្រៀមខ្លួនសម្រាប់ការផ្លាស់ប្ដូរ។ គួរដឹងថា Apple ធ្លាប់សាកសួរមតិយោបល់អំពីដុំសាកថ្មចាស់ៗរបស់អ្នកប្រើ ក្រោយមកក្រុមហ៊ុនក៏សម្រេចដកដុំសាកចេញពី Apple Watch Series 6 និង Apple Watch SE មុនការដកដុំសាក និងកាសស្ដាប់ពីប្រអប់ iPhone ជាផ្លូវការ៕ហ៊ុនមួយនេះហាក់ចង់ដកឧបករណ៍សាកចេញពីក្នុងប្រអប់ដែរហើយ។

ដកស្រង់ពី៖sabay