Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រោះបច្ចេកវិទ្យានេះសោះ ទើបអ្នកវិទ្យាសាស្ត្រផលិតវ៉ាក់សាំងកូវីដ១៩បានលឿនបំផុត

  • Print

ជាធម្មតាដើម្បីផលិតវ៉ាក់សាំងថ្មីមួយបាន គឺត្រូវចំណាយពេលរាប់ឆ្នាំក្នុងការស្រាវជ្រាវ និងធ្វើតេស្តមើលលើប្រសិទ្ធភាពវ៉ាក់សាំងនោះ។

យ៉ាងណាក្ដីក្រុមហ៊ុនអាមេរិចពីរគឺក្រុមហ៊ុន Moderna និងក្រុមហ៊ុន Pfizer អាចផលិតវ៉ាក់សាំងកូវីដ១៩ បានក្នុងពេលដ៏ខ្លី ដោយសារការប្រើប្រាស់បច្ចេកវិទ្យា messenger RNA ឬហៅដោយខ្លីថា mRNA។

ជាទូទៅការផលិតវ៉ាក់សាំង គឺត្រូឲ្យវ៉ាក់សាំងនោះមានផ្ទុកមេរោគប្រភេទខ្សោយ ឬមេរោគអសកម្ម ដោយត្រូវចាក់បញ្ចូលក្នុងរាងកាយ ដើម្បីបង្ខំឲ្យរាងកាយមនុស្សផលិតនូវអង្គបដិបក្ខសម្រាប់កម្ចាត់មេរោគនោះ។

ប៉ុន្ដែចំពោះវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna និងក្រុមហ៊ុន Pfizer ដែលផលិតដោយបច្ចេកវិទ្យា mRNA វិញគឺមិនទាមទារឲ្យមានផ្ទុកវីរុសកូរ៉ូណានោះទេ គឺអ្នកវិទ្យាសាស្ត្របង្កើតជារូបធាតុហ្សែន ដែលអាចបញ្ជាឲ្យខ្លួនប្រាណមនុស្សផលិតនូវអង្គបដិបក្ខដែលអាចសម្គាល់ និងកម្ចាត់វីរុសកូរ៉ូណាបាន។ គួរបញ្ជាក់ផងដែរថា បច្ចេកវិទ្យា mRNA គឺត្រូវបានស្រាវជ្រាវអស់រយៈពេលជាង ៣០ឆ្នាំ មកហើយ៕

ដកស្រង់ពី៖sabay