Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រកឃើញអ្នកឆ្លងកូវីដ១៩ ដល់ទៅ៦២ករណីក្នុង​សំណង់អគារថ្មីរបស់ Big Hit

  • Print

ការិយាល័យថ្មីដែលជាសំណង់អគាររបស់ផលិតកម្ម Big Hit ត្រូវបានគេដឹងថាពេលនេះមានការប្រកាសអាសន្នថាមានអ្នកឆ្លងមេរោគ COVID-19 ដល់ទៅ ៦២ករណី។

Yongsan Trade Center គឺជាសំណងអគារដែលនឹងក្លាយជាការិយាល័យថ្មីរបស់ BTS, TXT និងតារារបស់ផលិតកម្មជាច្រើននាក់ផ្សេងទៀតនាពេលអនាគត នៅពេលអគារនេះសាងសង់រួច។ ដោយឡែកថ្មីៗ ស្រាប់តែមានការប្រកាសថាអគារនេះមានករណីអ្នកឆ្លងមេរោគ COVID-19 ដល់ទៅ ៦២ករណីឯណោះ ដែលករណីដំបូងនោះគឺចេញលទ្ធផលថាឆ្លងកាលពីថ្ងៃទី១២ ខែធ្នូ។

បើតាមតួលេខដែលបានបង្ហាញ ក្នុងនោះមានកម្មករ ៥៦នាក់ បូករួមនឹងសាច់ញាតិគ្រួសាររបស់ពួកគេ ៤នាក់ និងជនប្លែកមុខម្នាក់។ ដោយសារហេតុនេះដំណើរការសាងសង់ត្រូវផ្អាកពាក់កណ្ដាលទីសិន។ ខាងផលិតកម្ម Big Hit ក៏បានចេញសេចក្ដីជូនដំណឹងផ្សេងៗដល់អ្នកគ្រប់គ្នា ហើយក៏បានបញ្ជាក់ដែរថាអ្នកដែលបានចូលទៅអគារនោះពីថ្ងៃទី០៧ ដល់ ១៣ខែធ្នូ សុទ្ធតែស្គាល់មុខអស់ហើយ ហើយផលិតកម្ម នឹងសហការជាមួយនឹងក្រុមការងារស៊ើបអង្កេតដើម្បីរួមគ្នាការពារ និងធ្វើការលើរឿងនេះឲ្យបានល្អ៕

ដកស្រង់ពី៖ Sabay