Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចេញពីទាហានមិនបានប៉ុន្មានផង Xiumin ត្រូវ Baekhyun ស្ដីឲ្យដោយសាររឿងនេះ

  • Print

ទើបបានចេញពីបម្រើទ័ព Xiumin ហាក់ដូចជាចាប់ផ្ដើមរវល់សាជាថ្មីជាមួយនឹងអាជីពសិល្បៈ ហើយដូចថ្មីៗ លោកបានបង្ហាញក្នុងវីដេអូ Live មួយ ព្រមទាំងបានទម្លាយរឿង ជាច្រើនប្រាប់អ្នកគាំទ្រជាទីស្រឡាញ់។

ក្នុងពេល LIve ជាមួយគ្នា Kai បានប្រាប់បងធំ EXO រូបនេះថាខ្លួនមិនសូវជាទម្លាប់ក្នុងការ Live ទេ ស្របពេល Xiumin ថាសម្រាប់លោកគ្មានបញ្ហាអ្វីទេរឿងនេះ ហើយ Kai ឆ្លៀតអួតបងថាចរិត Cute ទៀត។ នៅពេលនិយាយដល់ចំណុចនេះ Xiumin បានទម្លាយថា Baekhyun បានស្ដីឲ្យលោក ប៉ុន្មានថ្ងៃមុន ដោយសារចរិតរបស់លោក ដោយសារនិយាយថា៖ «បង! សូម្បីអ្នកចម្រៀងចូលថ្មីក៏គេមិនធ្វើចរិតដូចបងឯងដែរ»។

ពេលឮ Xiumin និយាយបែបនេះ ទាំង Kai និងសាមីខ្លួនផ្ទុះសំណើចភ្លាម។ បន្ទាប់មក Kai បានលួងទៅបងថា ខ្លួន និងសមាជិកផ្សេងទៀតដែលមិនទាន់ដល់បេលចូលទាហាន នឹងព្យាយាមជួយ Xiumin ឲ្យក្លាយជាមនុស្សថ្មីមួយទៀតលើវិថីនេះ៕

ដកស្រង់ពី៖ Sabay