Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រកឃើញថា 5G អាចឱ្យ Hacker លួចទិន្នន័យពីអ្នកប្រើប្រាស់បាន

  • Print

នៅពេលដែលបច្ចេកវិទ្យា 5G កំពុងត្រូវបានដាក់ឱ្យដំណើរការជាបណ្តើរៗក្នុងទីក្រុងធំៗ នៅទូទាំងពិភពលោក អ្នកវិភាគស្ថាបត្យកម្មនៃបណ្ដាញណិតវក បានបង្ហាញពីចំណុចខ្សោយមួយចំនួនដែលអាចឱ្យអ្នកវាយប្រហារលើអ៊ីនធឺណិត ឬ Hacker ឆ្លៀតឱកាសធ្វើឱ្យអ្នកប្រើប្រាស់គាំងសេវកម្ម (DoS) ឬស្ទាក់ចាប់ទិន្នន័យផ្សេងៗពេលមានការតភ្ជាប់ទៅកាន់អ៊ីនធឺណិត។

ការរកឃើញនេះត្រូវបានបង្ហាញដោយក្រុមហ៊ុន Positive Technologie របស់ប្រទេស អង់គ្លេស ដែលសំងំចំណាយពេលរុករកចំណុចខ្សោយនេះអស់រយៈពេលដល់ទៅជាង៦ខែ។ ក្រុមហ៊ុនដដែលក៏បានបន្ថែមថា ធាតុសំខាន់នៃសុវត្ថិភាពរបស់បណ្ដាញណិតវក គឺត្រូវមានការកំណត់សុវត្ថិភាពលើឧបករណ៍ (Configuration), ការផ្ទៀងផ្ទាត់ទិន្នន័យអ្នកប្រើប្រាស់ (authentication) និងការអនុញ្ញាតនៃប្រព័ន្ធបណ្ដាញណិតវក (authorization)។

ដូចនេះក្នុងករណីចន្លោះប្រហោងធាតុសំខាន់ខាងលើ នោះបណ្ដាញនឹងងាយរងគ្រោះ ដោយអាចឱ្យមានការវាយប្រហារ ឬ Hacker អាចច្រៀតចូលទៅ PFCP protocol ដែលជាផ្លូវភ្ជាប់មួយរបស់អ្នកប្រើប្រាស់ 5G ទៅកាន់អ្នកប្រើប្រាស់ផ្សេងទៀត ដោយអាចអ្នកប្រើប្រើប្រាស់រងគ្រោះដូចខាងលើនេះ៕

ដកស្រង់ពី៖sabay