Social Network

ពីរោះណាស់! Sophia Kao ចេញបទដំបូង​នៅផលិតកម្មបារមី ទទួលការ​ចាប់អារម្មណ៍ខ្លាំង

Sophia Kao តារាចម្រៀង original ដែលល្បីថាច្រៀង cover បទអង់គ្លេសបានពីរោះឥតខ្ចោះនោះ បានចេញបទថ្មីរបស់ខ្លួនជាភាសាអង់គ្លេស ដែលមានចំណងជើងថា “You Don’t Know How to Love Me”។

ការចេញបទថ្មីនេះ គឺក្រោយពី Sophia បានចុះកុងត្រាជាមួយផលិតកម្មបារមី ដែលជាទ្រនំរបស់តារាចម្រៀង original ជាច្រើន ដូចជា Vannda, Laura Mam និង Songha ជាដើម។ ក្រោយចេញត្រឹមមួយថ្ងៃ បទនេះមានអ្នកទស្សនាជាង ៥ម៉ឺននាក់ (ជាង៣ម៉ឺន views លើ Facebook និងជាង ២ម៉ឺន views លើ YouTube) និងមានអ្នកចែករំលែកជាច្រើនពាន់ដងផងដែរ។

អ្នកទស្សនាជាច្រើន បាន Comment សរសើរ Sophia ថាច្រៀងបទនេះបានពីរោះ ស្រទន់លន្លង់លន្លោច ធ្វើឲ្យពួកគេចូលតួតាមអត្ថន័យបទចម្រៀង រហូតស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួនថែមទៀតផង។ គួររំលឹកផងដែរថា ផលិតកម្មបារមី បានប្រកាសពីចូលរួមរបស់ Sophia កាលពីថ្ងៃទី១៣ ខែធ្នូកន្លងទៅ ពោលគឺ ២ថ្ងៃ មុនការចេញបទចម្រៀង "You Don’t Know How to Love Me”។

Sophia បាននិយាយថាខ្លួនពិតជារីករាយដែលមានឱកាសក្លាយជាសមាជិកថ្មីរបស់បារមី ហើយក៏ជាពេលដែលនាងអាចផ្ដោតអារម្មណ៍លើអាជីពចម្រៀងបានពេញលេញផងដែរ ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ។

សម្រាប់ប្រិយមិត្តដែលមិនទាន់បានស្ដាប់ សូមស្ដាប់បទថ្មីរបស់ Sophia ខាងក្រោមនេះ ឬចូលទៅកាន់ Facebook និង YouTube របស់ផលិតកម្មបារមី (@Baramey Official)។

 

ដកស្រង់ពី៖ Sabay