Social Network

កូន​ប្រុស​កាន់​តែ​ចម្រើន​វ័យ ហើយ​ឆ្លាត​ណាស់ទៀត តែ ឌុច លីដា មិន​នឹកនា​បង្ហាញ​មុខ​ឪពុក​របស់​ក្មេង​ឡើយ

គិតមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នេះ កូនប្រុសរបស់តារាសម្ដែង និងជាពិធីការិនី ឌុច លីដា មានវ័យ១១ខែ និង៩ថ្ងៃហើយ ប៉ុន្តែតារាសម្ដែងរូបនេះនៅតែលាក់បានយ៉ាងជិតនូវឈ្មោះ និងមុខមាត់ពិតរបស់ក្មេងប្រុសម្នាក់នេះ។

ឌុច លីដា បានបង្ហាញវត្តមានរបស់កូនទៅកាន់ហ្វេនៗតាមបណ្ដាញសង្គមហ្វេសប៊ុកស្ទើរាល់ថ្ងៃ ប៉ុន្តែរូបថត និងវីដេអូទាំងនោះមិនដែលមានអ្នកណាផ្សេងក្រៅពីនាង និងកូនឡើយ។ ផ្អែកតាមរូបភាព កូនប្រុសរបស់នាងឈ្មោះ"កិត្យាមណី" មានសុខភាពល្អណាស់ ហើយរពឹសទៀតផង។

ឌុច លីដា៖"កូនកិត្យាមណី មានអាយុ១១ខែ ៨ថ្ងៃ មិនអាចនៅស្ងៀមបានទេ ទាល់តែអូនគេងលក់ ទើបឈប់រពឹស"។ អ្នកគាំទ្រ ឌុច លីដា មិនតិចទេនៅតែចង់ដឹងមុខមាត់ពិតរបស់ឪពុកក្មេងប្រុស ព្រោះថានាងមិនដែលលេចឮដំណឹងរៀបអាពាហ៍ពិពាហ៍ជាមួយបុរសណាសោះស្រាប់តែនៅដើមឆ្នាំ២០២០ នាងបង្ហាញទារកម្នាក់ដែលនាងអះអាងថាជាកូនរបស់នាង។

រហូតមកដល់ពេលនេះ លីដា នៅតែថា ពុំមានភាពចាំបាច់អ្វីដែលត្រូវបង្ហាញមុខឪពុកក្មេងជាសាធារណៈទេ តែនាងថាឪពុក និងកូននាងរស់នៅជាមួយគ្នារាល់ថ្ងៃ៕

ដកស្រង់ពី៖ Sabay