Social Network

ដឹង​ការ​ពិត​ហើយ ក្រោយ​ពេល​ដែល គឹ​ម លី​ហ្សា បង្ហោះ​សារ​បែកបាក់​ស្វាមី

រាជធានភ្នំពេញ ៖ ទស្សនិកជនបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងពេលអតីតតារាសម្តែងអ្នកនាង គឹម លីហ្សា បានបង្ហោះសារបែកបាក់ស្វាមី ក្នុងពេលដែលនាងបានរួមគ្នាជាមួយគ្នាដោយអស់ជាច្រើនឆ្នាំមកនេះ។

ម្នាក់ៗស្ទើរមិនជឿទេថា ស្ងាត់អតីតតារាស្រីរូបនេះបែរ ជាប្រកាសពីដំណឹងបែកបាក់ស្វាមីទាំងដែលអ្នកទាំងពីរកំពុងសាងភាពផ្អែកល្ហែម ក្រោយទទួលបានចំណងដៃកូនពីរនាក់រហូតមកទល់ពេលនេះ ។ យ៉ាងណាការបង្ហោះសារតាមហ្វេសប៊ុកពីរឿងបែកបាក់ស្វាមីរបស់ គឹម លីហ្សា នាពេលនេះក៏មានមហាជនមួយចំនួនបានចាត់ទុកជាការលេងសើចរបស់នាងប៉ុណ្ណោះ ក្នុងពេលដែលនាងទើបបង្ហាញវត្តមានជាមួយស្វាមីនៅក្នុងកម្មវិធីទូរទស្សន៍នៅក្នុងស្រុកមួយ ។

ជាងនេះទៅទៀត បន្ទាប់ពីបានបង្ហោះសារបែកបាក់ស្វាមីនោះប៉ុន្មានម៉ោងក្រោយមកគេក៏បានឃើញនាងប្រញ៉ាប់លុបសារមួយនេះវិញ ដែរនោះរឹតតែបញ្ជាក់ថា នាងនឹងមិនមានបញ្ហាអ្វីជាមួយស្វាមីដូចការបង្ហោះរបស់នាងនោះឡើយ ។

ជុំវិញបញ្ហានេះ គឹម លីហ្សា បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចយ៉ាងខ្លីថា អ្វីដែលនាងបានបង្ហោះលេងលះស្វាមីនោះ គឺជារឿងមិនពិតឡើយ ។ យ៉ាងណា គឹម លីហ្សា មិនបានធ្វើការអធិប្បាយអ្វីអោយបានច្បាស់លាស់ទេថា មូលហេតុអ្វីបានជានាងបង្ហោះសារបែបនេះឡើង ។

ជាការកត់សម្គាល់ មហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុក បានសម្តែងការភ្ញាក់ផ្អើលបន្ទាប់បន្ទាប់ពីស្ងាត់ៗ អ្នកនាង គឹម លីហ្សា បង្ហោះសារពីការលេងលះស្វាមី ។ គឹម លីហ្សា បានបង្ហោះសារថា គេឧញ៉ា គេជំទាវគេនៅប្រកាសលែងគ្នាបានចុះយើងហេតុអីត្រូវខ្មាស បើនៅគ្មានសុភមង្គលចឹង ម្នាក់ចង់ត្រូវ ចង់បានយុត្តិធម៌ ម្នាក់ចង់ឈ្នះ ចឹងនៅជាមួយគ្នាដូចអោបភ្លើង ចឹងថ្ងៃនេះសុំប្រកាសលែងប្តីដែរហើយ ។

នាងបញ្ជាក់ថា មេម៉ាយមានអីត្រូវខ្មាស់គេ មេម៉ាយចេះរកស៊ី អត់ប្តីក៏អត់ដាច់ពោះងាប់ដែរ មិនមែនសេរីសុំលុយប្តីផង ។ តាមរយៈសារមួយនេះ បានធ្វើអោយមហាជនជាច្រើនបាននាំគ្នាចោទជាសំណួរអំពីមូលហេតុអ្វីដែលស្ថិតនៅពីក្រោយនៃការលេងលះស្វាមីរបស់នាង ។ គឹម លីហ្សា ហាក់មិនបានឆ្លើយតបជាវិជ្ជមានចំពោះការចោទសួរទាំងអស់នោះឡើយ ប៉ុន្តែនាងបានអះអាងដោយខ្លីថា នាងនឹងស្វាមីបានគេងបែកបន្ទប់គ្នាមួយឆ្នាំហើយ ។

ក្រោយខកខានវិលត្រឡប់ទៅកាន់ប្រទេសអូស្ត្រាលី ទីកំណើតរបស់ស្វាមីដោយសារបញ្ហាកូវីដនោះមក គឹម លីហ្សា ត្រូវបានគេមើលឃើញថា នាងកំពុងមានការមមាញឹកយ៉ាងខ្លាំងទៅលើមុខរបរលក់ផលិតផលសម្អាងប្រ៊េនផ្ទាល់ខ្លួន ដែលមានការកាក់កបខ្លាំង ។

បន្ថែមពីលើមុខរបរខាងលើនេះនាងក៏បានពង្រីកមុខរបរថែមទៀតដោយការលក់ផ្លែឈើ និងម្ជូរតាមអនឡាញផងដែរ ៕

ដកស្រង់ពី៖កោះសន្ដិភាព