Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បណ្ដា Poster រឿង​ហូលីវូដ​​កាត់​ត​ខុស​បច្ចេកទេស​ ឃើញ​ធានាអស់​សំណើច

  • Print

បើសិនជាយើងមិនសូវយកចិត្តទុកដាក់ទៅលើ Poster ផ្សព្វផ្សាយភាពយន្តចំនួនឲ្យដិតដល់ទេ នោះយើងនឹងមិនដឹងទេថា នៅក្នុងរូបទាំងនោះគឺពោរពេញទៅដោយកំហុសនិងខុសពីការពិតគួរឲ្យអស់សំណើច។

តួយ៉ាងកំហុសទាំងនោះកើតឡើងដោយសារតែអ្នកកាត់ត ផ្ដោតសំខាន់ខ្លាំងពេកក្នុងការ ឌីហ្សាញ Poster ឲ្យទទួលបានការចាប់អារម្មណ៍ខ្លាំង ប៉ុន្តែកំហុសនឹកស្មានមិនដល់នៅតែអាចកើតមាន។

តោះ! អីចឹងមកដឹងពីឧទាហរណ៍ខ្លះៗពាក់ព័ន្ធនឹងការកាត់ត Poster ខុសបច្ចេកទេស៖

១. រឿង "The Dark Knight”

អ្វីដែលគួរឲ្យអស់សំណើចនិងហួសចិត្តពីរូបនេះគឺ មនុស្សប្រចៀវ (Batman) ឈរសម្លឹងទៅទីក្រុង ដោយឈរចំជ្រុងគែមបង្អួច។ អីចឹងតើគាត់អាចមើលអីឃើញទៅ?

២. រឿង "Harry Potter and the Deathly Hallows: Part I”

រូបភាពនេះគឺពិតជាមិនអាចទៅរួចទាំងស្រុង ព្រោះបើសម្លឹងមើលឲ្យកាន់តែច្បាស់ ទើបអ្នកសង្កេតឃើញថា ក្បាលរបស់ Harry គឺមិនស្ថិតនៅក្នុងរថយន្តក្រុងទេ ខណៈខ្លួនរបស់លោកនៅខាងក្នុងរថយន្ត។

៣. រឿង "Gulliver's Travels”

នៅក្នុង Poster ភាពយន្តនេះតារាសម្ដែង Jack Black ត្រូវមនុស្សតូចៗជាច្រើនចងរុំលោក ប៉ុន្តែអ្វីដែលគួរឲ្យឆ្ងល់បំផុតនោះគឺ ហេតុអ្វីបានជាអ្នកឌីហ្សាញ Poster សម្រេចចិត្តកាត់ធ្មេញនិងអណ្ដាតលោកចេញទាំងស្រុង?

៤. រឿង "300”

តួអង្គ King Leonidas កាន់លំពែងនៅក្នុងរូបពិតប្រាកដ ប៉ុន្តែបែរជាមានការសម្រេចចិត្តមួយ ឲ្យលោកកាន់ដាវនៅក្នុង Poster វិញ។ អីចឹងទៅបានជារូបភាពនេះមើលទៅពិតជាខុសប្លែកពីធម្មតាខ្លាំង។

៥. រឿង "Solace”

ប្រសិនជាអ្នកក្រឡេកមើលក្បាលរបស់តារាសម្ដែង Colin Farell នៅខាងស្ដាំ អ្នកនឹងសង្កេតឃើញថា អ្នកឌីហ្សាញ Poster ខិតខំទាញក្បាលរបស់លោកឲ្យធំដូចរូបរបស់តារាសម្ដែង Anthony Hopkins នៅខាងស្ដាំដៃ។

៦. រឿង "Logan”

រឿង "Logan” និយាយអំពីក្មេងស្រីម្នាក់ឈ្មោះ Lora វ័យ១១ឆ្នាំ ប៉ុន្តែនៅក្នុង Poster នេះបែរជាដៃរបស់នាងពិតជាធំខ្លាំងដូចជាដៃមនុស្សចំណាស់អីចឹង។

៧. រឿង "Watchmen”

តួអង្គនេះតម្រូវឲ្យជក់បារីដោយប្រដាប់បាញ់ភ្លើង ប៉ុន្តែអ្វីដែលគួរឲ្យឆ្ងល់បំផុតនោះគឺ ម៉ាស៊ីននោះមិនបានចុចបើកនោះទេ។

៨. រឿង "Going the Distance”

បើសិនជាអ្នកក្រឡេកមើលដៃរបស់តារាសម្ដែង Drew Barrymore ដៃរបស់នាងត្រូវបានគេកាត់តឲ្យដាក់លើស្មារបស់តួប្រុស មើលទៅដូចដៃហោះអីចឹង។

៩. រឿង "The Accidental Husband”

បើមើលតាម Poster នេះមើលទៅតួប្រុសទាំងពីររូបដូចជាមិនសូវចង់បានតួស្រីប៉ុន្មាននោះទេ ព្រោះនាងនឹងធ្លាក់ដល់ដី ដោយគ្មានអ្នកទទួលយកបាន។

១០. រឿង "Over Her Dead Body”

នៅលើ Poster ភាពយន្តនេះរូបរាងរបស់តារាសម្ដែង Eva Longoria ត្រូវបានគេទាញដើម្បីតម្រូវឲ្យត្រូវជាមួយចំណងជើង ហេតុដូច្នេះហើយទើបដៃរបស់នាងមើលទៅវែងខុសពីធម្មតា ចំណែកឯជើងរបស់នាងរកគន្លាក់ជង្គង់ស្ទើរតែមិនឃើញ។

១១. រឿង "Terminator Genisys”

អ្វីដែលគួរឲ្យឆ្ងល់ចំពោះរូបនេះគឺ ហេតុអ្វីបានជាមនុស្សយន្តនេះមានធ្មេញដូចមនុស្សខ្លាំង?

១២. រឿង "Ready Player One”

នៅក្នុង Poster នេះតួឯកតារាសម្ដែង Tye Sheridan មានជើងវែងខុសពីធម្មតា។

១៣. រឿង "Beauty and the Beast”

ចំពោះរូប Poster សម្រាប់រឿង Disney នេះវិញគេសង្កេតឃើញថាផ្កាកុលាបនេះ គ្មានបន្លាទាល់តែសោះ ធម្មតាវាគួរតែមានខ្លះៗព្រោះធម្មតាផ្កាកុលាបតែងតែមានបន្លា៕

ដកស្រង់ពី៖ សប្បាយ