Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្ចាស់ iPhone ចង់ដឹងក្នុងកម្មវិធីមួយមានលក់របស់អ្វីខ្លះ កុំភ្លេចវិធីមួយនេះ

  • Print

កម្មវិធីជាច្រើននៅលើ App Store ត្រូវបានដាក់ឱ្យទាញយកដោយឥតគិតថ្លៃ ប៉ុន្ដែនៅក្នុងកម្មវិធីទាំងនោះច្បាស់ណាស់ នឹងមានលក់សេវាកម្ម មុខងារផ្សេងៗ ឬ items ជាច្រើនទៀត បន្ទាប់ពីអ្នកបានចូលទៅប្រើប្រាស់។

ដូចនេះដើម្បីដឹងកាន់តែច្បាស់ ថាក្នុងកម្មវិធី ឬហ្គេមទាំងនោះមានលក់អ្វីបន្ថែម មុនសម្រេចចិត្តទាញយក លោកអ្នកអាចសាកល្បងតាមវិធីខាងក្រោមនេះបាន។សូមចូលទៅកាន់ App Store ស្វែងរកកម្មវិធីណាមួយ នោះអ្នកនឹងឃើញ In-App Purchases នៅត្រង់កន្លែងទាញយក អ្នកប្រហែលធ្លាប់បានឃើញអក្សរនេះពីមុនមក ចំណុចនេះមានន័យថាក្នុងកម្មវិធីមួយនេះ មានលក់សេវាកម្ម មុខងារផ្សេងៗឬ items ដទៃទៀត។

បន្ទាប់មកសូមចុចចូលទៅកម្មវិធីឬហ្គេមនោះ ដូចរូបខាងក្រោម និងចុចប៉ះប្រអប់ក្រហមដែលបានគូស នោះអ្នកនឹងឃើញ ថានៅក្នុងនោះមានលក់អ្វីបន្ថែម។

ដកស្រង់ពី៖sabay