Social Network

ក្តៅៗ! កាស Apple AirPods Max មានលក់នៅខ្មែរហើយ នេះតម្លៃវា!

បន្ទាប់ពី Apple បានប្រកាសចេញលក់កាស AirPods Max មិនបានប៉ុន្មានផង ឥឡូវនេះវាមានលក់នៅលើទីផ្សារប្រទេសកម្ពុជាហើយ។

បើតាមការឲ្យដឹងពីហាងលក់បន្តដែលមានការអនុញ្ញាតពី Apple មួយនៅក្នុងទីក្រុងភ្នំពេញបានឲ្យដឹងថា កាសថ្មីដែលទទួលបានការសរសើរច្រើននេះ មានតម្លៃ ៦៨៩ដុល្លារ។AirPods Max មានបំពាក់មុខងារពិសេស ដូចជា Active Noise Cancellation (ANC) ដែលជាមុខងារទប់សំឡេងរំខានពីមជ្ឈដ្ឋានខាងក្រៅ, មុខងារ Adaptive EQ និងមុខងារ Spatial Audio ផងដែរ។

កាសនេះមានរន្ធដោតចំនួនមួយសម្រាប់ការសាកថ្ម ដែលសាកថ្មម្ដងអាចស្ដាប់បានរហូតដល់ ២០ម៉ោង ទោះបីដំណើរការមុខងារ ANC ក្ដី។ លើកាសនេះក៏មានប៊ូតុងចុចមួយចំនួន និង Sensor ទំនើបៗផងដែរ។ ប៊ូតុង Digital Crown ដែលយកលំនាំតាមប៊ូតុងលើ Apple Watch អាចផ្ដល់ការបញ្ជាលើកម្រិតសំឡេង, អាចផ្អាក ឬចាក់ចម្រៀង, ប្ដូរបទចម្រៀង, ទទួលការហៅចូល ឬផ្ដាច់ការសន្ទនា និងអាចប្រើដើម្បីដំណើរការ Siri៕

ដកស្រង់ពី៖sabay