Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

របៀបលុបគណនីនិងលេខសម្ងាត់ជាច្រើនដែល iPhone ធ្លាប់បានរក្សាទុក

  • Print

បន្ទាប់ពីប្រើប្រាស់ iPhone ដោយ log in ចូលទៅក្នុងគេហទំព័រជាច្រើន ឬធ្វើការ log in គណនីជាច្រើន ក្នុងគេហទំព័រតែមួយ នោះអ្នកនឹងមានគណនីជាច្រើនត្រូវបានរក្សាទុកនៅក្នុងទូរសព្ទរបស់អ្នក។

ជួនកាលអ្នកអាចមានបំណងចង់លុបគណនីចេញខ្លះ ចំពោះគណនីដែលលែងចង់ប្រើ គណនីបានប្ដូរ ឬគណនីដែលបានលុបចេញពីគេហទំព័រផ្សេងៗ។ ឧទាហរណ៍ អ្នកមានគណនី ហ្វេសប៊ុកជាច្រើនបានរក្សាទុកក្នុង iPhone ហើយមានគណនីខ្លះ អ្នកឈប់ប្រើ ឬលុបពីហ្វេសប៊ុក តែវានៅជាប់ក្នុងទូរសព្ទរបស់អ្នកពេលត្រូវការ log inម្ដងៗ ដូចនេះអ្នកអាចលុបវាបានតាមរបៀបខាងក្រោម។

ដើម្បីលុបគណនីដែលបានរក្សាទុកក្នុង iPhone សូមចូលទៅកាន់៖ Settings > Passwords បន្ទាប់មកសូមចុចលេខកូដ ឬស្គេនមុខដើម្បីចូល បន្ទាប់មកអ្នកនឹងឃើញគេហទំព័រ មាន គណនីនិងលេខសម្ងាត់ ដែល iPhone របស់អ្នកបានរក្សាទុក។ អ្នកអាចលុបគណនីណាមួយដោយចុចចូលលើគេហទំព័រនោះ ឬដាក់ដៃសង្កត់ឱ្យជាប់យូរបន្ដិច វានឹងលោតផ្ទាំងឱ្យជ្រើសរើសការលុបបាន សូមមើលរូបខាងក្រោមដើម្បីបញ្ជាក់។

ដកស្រង់ពី៖sabay