Social Network

iPad អេក្រង់ OLED អាចត្រូវចាំដល់ឆ្នាំ ២០២២ ទើបចាប់កំណើត

យើងដឹងហើយថា iPad ទាំង៤ម៉ូដែល ដែលបានចេញលក់ក្នុង ឆ្នាំ២០២០ នេះ ប្រើត្រឹមបន្ទះបង្ហាញ LCD ប៉ុណ្ណោះ មិនមែនជា OLED នោះទេ។

ប៉ុន្ដែបើយោងទៅតាមប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្វូង Apple នឹងប្រើបន្ទះបង្ហាញ OLED នៅលើ iPad របស់ខ្លួនដំបូង នៅក្នុងឆ្នាំ ២០២២ ខាងមុខនេះហើយ។

បន្ទះបង្ហាញ OLED ដែលនឹងត្រៀមបំពាក់លើ iPad នៅ ឆ្នាំ២០២២ វាគឺជាប្រភេទ hybrid OLED មានលក្ខណៈស្ដើងជាងធម្មតា មានលក្ខណៈពិសេសខ្ពស់ជាងមុន ដោយ Apple នឹងប្រើបច្ចេកទេសច្របាច់បច្ចេកវិទ្យាពីរបញ្ចូលគ្នា រវាង flexible OLED (បន្ទះបង្ហាញអាចបត់បែនបាន) និង rigid OLED (ជាបន្ទះបង្ហាញមានភាពរឹង)។ ផលិតផលទាំងពីរនេះ នឹងត្រៀមផ្គត់ផ្គង់ដោយក្រុមហ៊ុន Samsung និង LG ដោយពួកគេបានឱ្យឈ្មោះបន្ទះបង្ហាញទាំងនេះរៀងៗខ្លួនថា UT (Ultra Thin) និង ATO (Advanced Thin OLED)៕

ដកស្រង់ពី៖sabay