Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Honda ចេញម៉ូតូ CBR250RR ឆ្នាំ២០២១ រាងថ្មីកាចខ្លាំង

  • Print

ក្រុមហ៊ុនម៉ូតូ Honda បានប្រកាសចេញម៉ូតូ CBR250RR ស៊េរីឆ្នាំ២០២១ ជាផ្លូវការ នៅលើទីផ្សារប្រទេសម៉ាឡេស៊ី ជាមួយនឹងតម្លៃខ្ទង់ ៦ ៤២០ដុល្លារ។ វាមាន ២ ពណ៌ គឺ ក្រហម (Winning Red) និង ខ្មៅ Matter Gunpowder Black Metallic។

ម៉ូតូធំ CBR250RR នេះបំពាក់ម៉ាស៊ីនទំហំ ២ស៊ីឡាំង មានកម្លាំង ២៥០សេសេ ប្រើចង្កឹះលេខអំប៊្រីយ៉ា ៦វគ្គ។ វាបំពាក់កាំកង់ទំហំ ១៧អ៊ីញ ហើយប្រើប្រាស់ហ្វ្រាំង Hydraulic Discs ទាំងមុខក្រោយ និងមានប្រព័ន្ធ ABS ផងដែរ។ ចំពោះបូមវិញគឺ បូមផ្កាប់នៅខាងមុខ (upside-down forks) និងបូមទោលនៅខាងក្រោយ (monoshock)។

ម៉ូតូនេះមានធុងសាំងចំណុះ ១៤,៥លីត្រ ហើយមានកម្ពស់កែប ៧៨០មីល្លីម៉ែត្រពីដី ខណៈទម្ងន់សរុបរបស់វាគឺ ១៦៨គីឡូក្រាម។ បើនិយាយពីគូប្រជែងរបស់វាគឺ ម៉ូតូ Yamaha YZF-R25៕

ដកស្រង់ពី៖sabay