Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្ញាក់ផ្អើល! បែក​គ្នា ២០​ឆ្នាំ ពេល​នេះ​ក្រុម MKS ស្រាប់​តែ​វិល​មក​ជុំ​គ្នា​វិញហើយ!

  • Print

អតីតតារាចម្រៀងប្រុស៤ដួង របស់ផលិតកម្មរស្មីស្ទឹងសង្កែ ឬក្រុម MKS ដែលល្បីរន្ទឺក្នុងវិស័យសិល្បៈខ្មែរកាលពីអំឡុងឆ្នាំ២០០០

បានបង្កើតភាពភ្ញាក់ផ្អើលមួយដល់ប្រិយមិត្ត បន្ទាប់ពីពួកគេបានណាត់ជួបគ្នាដើម្បីពិភាក្សារឿងផលិតបទចម្រៀងឡើងវិញ ហើយបានថតរូបជុំគ្នានៅក្នុងស្ទូឌីយោមួយកាលពីសប្ដាហ៍មុននេះ។ លោក ហេង ពិទូ បានប្រាប់ Sabay នៅមុននេះបន្តិចថា ក្រុមMKS ដែលមានរូបលោក លោក វណ្ណា ពិសិដ្ឋ លោក ហេង សុភី និងលោក មិញ បញ្ញាសុទ្ធ នឹងចូលខ្លួនមកប្រើអារម្មណ៍អ្នកគាំទ្រឡើងវិញ តាមរយៈ Cover បទចាស់ៗរបស់ក្រុមលោកឡើងវិញ។

បទដំបូងដែលលោកយកមកច្រៀងឡើងវិញនោះ គឺជាបទទទួលបានការគាំទ្រច្រើនកាលពី២០ឆ្នាំមុន គឺបទ"ពេលដែលត្រូវបែក" ហើយបច្ចុប្បន្នកំពុងតែថតបានខ្លះហើយ។ លោក ហេង ពិទូ បន្ថែមថា សមាជិក នៃក្រុមMKS របស់លោកភាគច្រើនជាប់រវល់នឹងការងាររដ្ឋ ដូច្នេះក្រុមលោកមិនសូវមានពេលវេលាច្រើនសម្រាប់ជួបគ្នា ឬផលិតបទចម្រៀងនោះទេ។

ទោះជាយ៉ាងណាក្រុមលោក កំពុងផលិតបទ"ពេលដែលត្រូវបែក" និងបទល្បីៗមួយចំនួនហើយ ដែលគ្រោងចេញនៅដើមឆ្នាំ២០២១។ តារាចម្រៀងរូបនេះ បញ្ជាក់ថា ក្រុមលោកបានសម្រេចចិត្ដភ្លាមៗក្នុងការជ្រើសរើសបទចម្រៀងល្បីចាស់ៗរបស់ខ្លួនមកច្រៀងឡើងវិញនៅពេលនេះ គឺដោយសារតែមានការសំណូមពរច្រើនពីប្រិយមិត្តអ្នកស្ដាប់។

បទទាំងនេះ នឹងត្រូវច្រៀងឡើងវិញ ដោយរក្សាខ្លឹមសារបទចម្រៀងដដែល ប៉ុន្តែត្រូវកែប្រែសាច់ភ្លេចខ្លះ៕

ដកស្រង់ពី៖ Sabay