Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឌុ​ច លី​ដា ទម្លាយ​រូបថត​កាល​ពពោះ ខណៈ​អត្តសញ្ញាណ​ស្វាមី​បន្ត​លាក់បាំង

  • Print

រាជធានីភ្នំពេញ ៖ រហូតមកទល់នាពេលនេះ តារាសម្តែងនាង ឌុច លីដា

នៅតែបន្តការលាក់បាំងពីអត្តសញ្ញាណស្វាមីខ្លួនដដែល បើទោះបីជាកូនរបស់នាងបានចម្រើនវ័យកាន់តែធំ ខណៈពេលដែលនាងក៏មិនបានលាក់លៀមពីការមានកូនមុនរៀបការរបស់នាងនោះឡើយ។

ក្នុងពេលដែលមិនទាន់បង្ហាញពីអត្តសញ្ញាណស្វាមីឲ្យមហាជនបានស្គាល់ផងនោះ ឌុច លីដា បែរជាទម្លាយរូបភាពកាលពីនាងពពោះកូនដំបូងជិតគ្រប់ខែ នៅតាមបណ្តាញសង្គមហ្វេសប៊ុកយ៉ាងក្រហែលៗទៅវិញ បើទោះបីជានាងរងការរិះគន់រឿងមានកូនមុនរៀបការនោះក៏ដោយ។

នៅលើគណនេយ្យហ្វេសប៊ុករបស់ ឌុច លីដា កាលពីពេលថ្មីៗនេះ នាងបានធ្វើការបង្ហោះរូបភាពជាបន្តបន្ទាប់បង្ហាញពីការពពោះកូននៅក្នុងផ្ទៃយ៉ាងស្រស់ស្អាត បន្ទាប់ពីនាងកន្លងមក មិនបានទម្លាយនូវរូបទាំងនោះឡើយ ក្រៅពីការបង្ហាញមុខកូនដែលទើបសម្រាលនោះ។

យ៉ាងណារូបភាពដែលនាងបានបង្ហោះនាពេលនេះ បានទទួលការលើកសរសើរយ៉ាងច្រើនពីភាពស្រស់ស្អាតរបស់នាង បើទោះបីជានាងកំពុងតែពពោះក៏ដោយ។ ទោះជាយ៉ាងណា ការបង្ហាញរូបភាពកំពុងពពោះពី ឌុច លីដា នាពេលនេះក៏បានក្លាយជាក្លាយទៅជាចម្ងល់មួយសម្រាប់មហាជន ក្នុងពេលដែលមានអ្នកដេញសួរនាំយ៉ាងច្រើនថា តើហេតុអ្វីដែលទើបបង្ហាញរូបភាពពពោះនាពេលនេះ ក្នុងពេលដែលកូនបានសម្រាលជិតមួយឆ្នាំហើយនោះ? សំណួរមួយនេះ មិនត្រូវបាន ឌុច លីដា ឆ្លើយណាមួយឡើយ ដោយនៅក្នុងនោះនាងគ្រាន់តែបានភ្ជាប់សារអមជាមួយរូបភាពដែលនាងបានបង្ហោះនោះថា ខែនេះឆ្នាំមុន អារម្មណ៍រង់ចាំម្ចាស់ ដែលនោះមានន័យថា អ្វីដែលនាងបានបង្ហោះនោះ គឺនាងគ្រាន់ចង់រំលឹកពីការពពោះគ្រប់ខែកូនដំបូងរបស់នាងនៅអំឡុងខែធ្នូនេះ។

ជាការកត់សម្គាល់ បើទោះបីជា ឌុច លីដា បានសម្រេចសម្រាលកូន ដោយគ្មានដំណឹងរៀបការក៏ដោយ ប៉ុន្តែតារារូបនេះហាក់មិនបានខ្លាចញញើតពីការរិះគន់ពីសំណាក់មហាជននោះឡើយ ពោលគឺនាងបានបង្ហាញរូបភាពកូនរបស់នាងជាសាធារណៈតាមបណ្តាញសង្គមជាបន្តបន្ទាប់។ មិនខ្វល់ពីរិះគន់ ប៉ុន្តែ ឌុច លីដា បានបង្ហាញពីការរស់នៅជាលក្ខណៈគ្រួសារយ៉ាងមានសុភមង្គលជាមួយនឹងកូនប្រុសដែលមកទល់ពេលនេះមានវ័យជិតមួយឆ្នាំហើយ បើទោះបីជានាងរស់នៅដោយមិនហ៊ានបញ្ចេញមុខស្វាមីជាសាធារណៈយ៉ាងណាក៏ដោយ។

យ៉ាងណា ឌុច លីដា ធ្លាប់បានលើកឡើងប្រាប់សារព័ត៌មានក្នុងស្រុកនានាថា នាងនឹងស្វាមីបាននឹងកំពុងតែរស់នៅជាមួយគ្នារាល់ថ្ងៃ គ្រាន់តែនាងមិនសូវបានថតរូបស្វាមីរបស់នាងបង្ហោះរួមគ្នាប៉ុណ្ណោះ ខណៈពេលដែលនាងសារភាពថា ស្វាមីរបស់នាង គឺជាមន្ត្រីរាជការមួយរូប។

ឌុច លីដា ក៏ធ្លាប់បញ្ជាក់ថា តាមគម្រោងនាងនឹងចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយស្វាមីនាពេលខាងមុខ ប៉ុន្តែបន្ទាប់ពីការអះអាងរបស់នាងខាងលើនេះ គេក៏បានសន្និដ្ឋានថា នាងនិងស្វាមីបានរៀបចំពិធីមង្គលការយ៉ាងស្ងៀមស្ងាត់រួចទៅហើយ ក្រោយបែកធ្លាយរូបថតពីម្ចាស់សម្អាងការដែលនាងបានជួល។ ដោយឡែកសម្រាប់ការចូលប្រឡូកសិល្បៈវិញ តារាស្រីរូបនេះលើកឡើងថា នាងចាប់ផ្តើមទទួលការងារខ្លះៗហើយ ប៉ុន្តែមិនទទួលច្រើនដូចមុនទេ ព្រោះតែត្រូវទុកពេលវេលានៅជាមួយកូនផ្ទាល់ បើទោះបីជាមានអ្នកថែរក្សាក្តី។

នាងថា នាងចង់ចំណាយពេលច្រើនជាមួយកូនដែលយ៉ាងហោចណាស់ក៏រហូតដល់ពេលដែលកូនត្រូវចូលសិក្សាដែរ។ នាងថា ស្វាមីនាងមិនបានហាមឃាត់ក្នុងការងារសិល្បៈទេ ប៉ុន្តែក្នុងនាមជាម្តាយនាងចង់ថែរក្សាកូនដោយផ្ទាល់ដៃផងដែរ។ នាងរំពឹងដែរថា ទស្សនិកជននឹងកាន់តែបើកចិត្តទូលាយទទួលយកនូវរឿងរ៉ាវរបស់នាងនាពេលនេះ៕

ដកស្រង់ពី៖ កោះសន្ដិភាព