Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជួយ​គាត់​ផង​! តារា​សម្តែង សំ តារា​វុ​ទ្ធី ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ គ្មាន​លុយ​ព្យាបាល​នោះ​​ទេ

  • Print

រាជធានីភ្នំពេញ ៖ អតីតតារាសម្តែងលោក សំ តារាវុទ្ធី បាននិងកំពុងធ្លាក់ខ្លួនឈឺធ្ងន់ដោយសារតែជំងឺរួមរឹត ក្នុងពេលដែលតារារូបនេះបានជួបបញ្ហា ហើយបានដង្ហើយការជួយសង្គ្រោះពីសប្បុរសជននានា ជាពិសេសមិត្តក្នុងសិល្បៈ។

នេះបើតាមការប្រកាសរបស់លោក អ៊ឹម ជីវ៉ា តាមរយៈផេកសិល្បករកម្ពុជា កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២០នេះ។ ការប្រកាសនោះបានឱ្យដឹងថា «ជួយស៊ែរផងបងប្អូនអើយ អនិច្ចាតារាជើងចាស់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ គ្មានលុយព្យាបាលជំងឺ រត់ទៅដេកនៅផ្ទះខ្ទមកំសត់។

តារាសម្តែងជើងចាស់លោក សំ តារាវុទ្ធី កំពុងធ្លាក់ខ្លួនឈឺធ្ងន់ ជីវភាពគ្រួសារខ្វះខាតណាស់ មេត្តាបងប្អូនបណ្តាញហ្វេសប៊ុក និងបណ្តាបងប្អូនសិល្បករ មេត្តាជួយគាត់ផង»។ បើតាមលោក អ៊ឹម ជីវ៉ា ថា បងប្អូនប្រហែលជាស្គាល់ហើយ តាមរយៈរឿងបុរាណខ្មែរមួយចំនួន ដែលលោក សំ តារាវុទ្ធី បានសម្តែង ហើយមួយរយៈក្រោយមកក៏បាត់ខ្លួនសូន្យឈឹង ដោយមហាជនមួយចំនួនបានគិតថា ប្រហែលជាលោកទៅរស់នៅស្រុកក្រៅហើយមើលទៅ តែតាមពិតវិញ គឺគាត់កំពុងតែធ្លាក់ខ្លួនមានជំងឺធ្ងន់ធ្ងរ និងខ្វះខាតនៅថវិកាស្បៀងអាហារ សព្វបែបយ៉ាង ដូច្នេះសូមបងប្អូនសមាគមសិល្បៈ មេត្តាជួយសង្គ្រោះដល់គាត់ផង ។

លោកបញ្ជាក់ថា លោក សំ តារាវុទ្ធី បច្ចុប្បន្នលោកកំពុងរស់នៅក្នុងភូមិជួស ឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ ។ ជាការកត់សម្គាល់ ក្រោយដំណឹងនេះ បានផ្សព្វផ្សាយភ្លាម សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមតាមរយៈ «មូលនិធិសិល្បករចាស់ជរា» ក៏បានទាក់ទង និងធ្វើការសាកសួរសុខទុក្ខ ក្នុងនោះលោក សំ តារាវុទ្ធី បច្ចុប្បន្នមានជំងឺរបេងសួតធ្ងន់ធ្ងរ។

ដោយមើលឃើញពីបញ្ហាការលំបាកនេះ សមាគមក៏បានសម្រេចផ្ដល់ការឧបត្ថម្ភប្រចាំខែនូវថវិកាមួយចំនួនក្នុងរយៈពេល៣ខែផងដែរ៕

ដកស្រង់ពី៖ កោះសន្ដិភាព