Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​សុគន្ធ នី​សា មាន​គំរោង១​ក្រោយ​រៀប​ការ​​តែ​ត្រូវ​​បរាជ័យ​​ ដឹង​អត់ថា តើជា​អ្វី​ទៅ?

  • Print

រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រគត់ស្រគំអ្នកនាងសុគន្ធ នីសា កន្លងមកជួបរឿងបរាជ័យមួយ ក្រោយពេលនាងរៀបការរួច ។ តើជារឿងអ្វី ?

បន្ទាប់ពីរៀបការរយៈពេលប្រមាណជាង៣ឆ្នាំមកនេះ សុគន្ធ នីសា មិនទាន់មានកូននៅឡើយ ។ នីសា នៅតែសកម្មក្នុងអាជីពសិល្បៈរបស់នាង ។ មិត្តសិល្បៈដែលបានរៀបការមុនក្រោយ និងអំឡុងពេលជាមួយគ្នា មួយចំនួនមានកូនហើយ ដូចជាឱក សុគន្ធ កញ្ញា ជាដើម ។

នៅឡើយតែតារាចម្រៀងសំនៀងផ្អែមស្រទន់សុគន្ធ នីសា មិនទាន់មានកូននៅឡើយ ខណៈវ័យកាន់តែច្រើនបន្តិចហើយ ។ ទោះជាយ៉ាងណាក្ដី នាពេលថ្មីៗកន្លងមក នីសា បានបង្ហើយពីគម្រោងមានកូនរបស់នាង ។ ចាត់ទុកជាលើកដំបូងហើយដែលម្ចាស់បទ «បើស្រឡាញ់ម្តេចទុកអូនចោល» សុគន្ធ នីសា បានបង្ហើបពីការចង់បានកូនចាប់តាំងពីនាងបានរៀបការមក ។ តារាចម្រៀងរូបនេះបាននិយាយថា នាងអាចនឹងយកកូននៅក្នុងអំឡុងឆ្នាំ២០២១ ដែលជិតឈានមកដល់នេះ ។ វាជាបំណងនាង និងស្វាមី ។

នាងបញ្ជាក់ថា កន្លងមកនាង និងស្វាមី បានស្រុះស្រួលគ្នាពីផែនការយកកូនក្នុងពេលណាមួយ។ នាងថា កន្លងមក នាងមានបំណងចេញទៅរស់នៅអាមេរិក និងបង្កើតកូននៅទីនោះតែម្តង ដើម្បីបានសញ្ជាតិ។ យ៉ាងណាក្ដី ក្រោយគម្រោងមួយនេះបរាជ័យនាងក៏បានសម្រេចចិត្តថា នឹងយកកូននៅដំណាច់ឆ្នាំថ្មីនេះ ។

សុគន្ធ នីសា បញ្ជាក់ថា «ការសម្រេចយកកូននៅឆ្នាំថ្មីនេះ ក៏ជាបំណងរបស់ចាស់ទុំទាំងសងខាងផងដែរ ដោយសារពួកគាត់គិតថា អាយុនាងខ្ញុំ និងស្វាមីក៏កាន់តែច្រើនហើយដែរ»។ ចាប់តាំងពីចូលរោងការមក សុគន្ធ នីសា មិនបានបោះបង់អាជីពសិល្បៈរបស់នាងចោលឡើយ ពោលគឺនាងនៅតែបង្ហាញមុខជាបន្តបន្ទាប់នៅលើឆាកតន្ត្រី ដោយសារនាងបានការអនុញ្ញាតពីស្វាមី ។

បើទោះបីជាមមាញឹកនឹងការងារសិល្បៈពិតមែន ប៉ុន្តែសុគន្ធ នីសា ឆ្លៀតពេលសាងភាពកក់ក្តៅសម្រាប់គ្រួសាររបស់នាងផងដែរ ។ ប្រសិនបើគម្រោងយកកូនរបស់សុគន្ធ នីសា បានសម្រេចមែននោះ អ្នកគាំទ្រចាំមើលថា តើនាងនៅបន្តអាជីពសិល្បៈ ឬយ៉ាងណា?

ដកស្រង់ពី៖ កោះសន្ដិភាព