Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ថានីយវិទ្យុ FM ជាតិ ៩៤MHZ និងទូរទស្សន៍ជាតិ ខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការហើយ

  • Print

បន្ទាយមានជ័យ ៖ ពិធីសម្ពោធវិទ្យុជាតិ និងទូរទស្សន៍ជាតិ បានបើកជាផ្លូវការ ក្រោអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក គោស៊ុំ សារឿត អភិបាលខេត្ត បន្ទាយមានជ័យ មន្ត្រីអ្នកមុខអ្នកការ ប្រជាពលរដ្ឋ សិស្សានុសិស្ស ជាពិសេសអ្នកសារ ព័ត៌មានជាតិ នៅក្នុងខេត្ត និងអន្តរជាតិ ជាច្រើននាក់ បានចូលរួមផងដែរ ។

ពិធីសម្ពោធនេះ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថានីយវិទ្យុជាតិ ៩៤MHZ និងទូរទស្សន៍ជាតិ ខេត្តបន្ទាយមានជ័យ ស្ថិតនៅ ភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ លោកសេក សុខុម ប្រធាន មន្ទីរព័ត៌មាន ខេត្តបន្ទាយមានជ័យ បានថ្លែងក្នុងពិធីនោះថា ស្ថានីយ វិទ្យុ FMជាតិកំរិត៩៤MHZ ខេត្តបន្ទាយ មានជ័យនេះ គឺជាស្ថានីយវិទ្យុរបស់រដ្ឋដំបូង បង្អស់នៅ ខេត្តបន្ទាយមានជ័យ ហើយក៏ ជាអំណោយដ៏ថ្លៃថ្លា របស់វិទ្យុសំឡេង ប្រជាជនវៀតណាម VOV តាមរយៈរាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជជាណាចក្រកម្ពុជា ។

លោកសេក សុខុម បានថ្លែងបន្តថា វិទ្យុនេះបានចាប់ដំណើរការ ផ្សាយសាកល្បង ចាប់ពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៤ រហូតមកដល់ សព្វថ្ងៃនេះ ក៏មានការជួយជ្រោមជ្រែង ទាំងបច្ចេកទេស ទាំងស្មារតីរដ៏រឹងមាំ ពីសំណាក់បុគ្គលិកគ្រប់។ ។ លោកសេក សុខុម បានបន្តថាវិទ្យុជាតិ ៩៤MHZ វិទ្យុនេះ មានកម្លាំងផ្សាយចេញ ក្នុងកម្លាំង ៥គីឡូវ៉ាត់ ជាស្ថាប័នរបស់រដ្ឋ ដែលមានទំហំការផ្សាយ គ្របដណ្តប់ បានធំទូលាយ ប៉ែកខាងជើង ដល់ខេត្តឧត្តមានជ័យ ខាងកើតដល់ខេត្តសៀមរាប ខាងត្បូងដល់ខេត្តបាត់ដំបង ព្រមទាំងខាងលិច ដល់ខេត្តស្រះកែវ ប្រទេសថៃ ហើយវិទ្យុនេះ មានកម្មវិធីចាក់ផ្សាយរយៈពេល ១៨ម៉ោង ក្នុង១ថ្ងៃ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង២២យប់។

លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ដែរថា វិទ្យុជាតិនេះ គឺជាវិស័យព័ត៌មាន ដែលជាឧបករណ៍ មួយដ៏មានមាន សារសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ រស់នៅក្នុងខេត្ត និងការទទួលបាននូវ សេវាព័ត៌មាន ច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងបានលើកកំរិត ការយល់ដឹងទាំង ការកម្សាន្ត និងការយល់ដឹងរបស់ ប្រជាពលរដ្ឋ នៅតាមសហគមន៍ ទូទាំងខេត្ត។

ជាចុងក្រោយលោក រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វើការផ្តាំផ្ញើ ដល់លោកប្រធានមន្ទីរព័ត៌មាន ប្រចាំខេត្តបន្ទាយមានជ័យ ត្រូវយកចិត្តទុកដាក់ថែទាំ ចំពោះឧបករណ៍សម្ភារបច្ចេកទេស ព្រោះវាមានតម្លៃថ្លៃណាស់ ជាពិសេសនោះ ធានានិរន្តរភាព គុណភាពនៃការផ្សាយ ដែលរដ្ឋបានផ្តល់ជូននៅពេលនេះ ត្រូវប្រើប្រាស់ឲ្យបានយូរអង្វែង៕

 

ដកស្រង់ពី៖ដើមអម្ពិល