Social Network

អតីត​បវរកញ្ញា គី​ម អេ​ណា បានកូន​ភ្លោះ ថែម​ទាំង​គ្រង​ឈុត​បុរាណ​ដ៏​ស្រស់​​ស្អាត

រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីនេះ អតីតបវរកញ្ញា Miss Cosmoworld ឆ្នាំ 2018 និងជាពិធីការិនីប្រចាំប៉ុស្តិ៍ទូរទស្សន៍ btv

បានចែករំលែកនៅរូបភាពជាច្រើនសន្លឹក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ជាមួយនឹងការគ្រងឈុតសម័យបុរាណ រួមនឹងស្វាមីយ៉ាងស្រស់ស្អាតផងដែរ ជាពិសេសទៅទៀតនោះអ្នកនាង គីម អេណា កំពុងតែពរពោះកូនប្រុសដំបូងទៀតផង ។

សូមជម្រាបផងដែរថា នេះគឺជាឈុត នាងធារាវត្ដីបុត្រីស្ដេចនាគ និងឈុត ក្សត្រាភុជង្គនាគរ ។ ឈុតនាងនាគ ឬព្រះនាងធារាវត្តី ជាព្រះមហេសីរបស់ព្រះថោង ពីឆ្នាំ២៦៧ មុន គ.ស. បើតាមរាជពង្សាវតារខ្មែរ។ ព្រះនាង គឺជាបុត្រីស្ដេចភុជង្គនាគ ដែលកាលណោះប្រទះជាមួយព្រះថោងនៅលើកោះគោកធ្លក។

ដូចអ្វីដែលទស្សនិកជនបានជ្រាបរួចមកហើយថា អ្នកនាងគីម អេណា គឺអតីតបវរកញ្ញា missuniversity កាលពីឆ្នាំ2016 ហើយរូបអ្នកនាងក៏បានតំណាងកម្ពុជាទៅចូលរួមប្រកួតនៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងកម្មវិធី Miss Cosmoworld 2018 នៅក្នុងនោះអ្នកនាងមានភាពលិចធ្លោខ្លាំង តាមរយៈការបង្ហាញសមត្ថភាពទេពកោសល្យ “របាំក្រម៉ា” ។

ការសម្ដែងរបាំក្រម៉ា បន្ទាប់ពីមកពីក្រៅប្រទេសអ្នកនាងក៏បានក្លាយជាគ្រូបង្វឹក និងជាអ្នករៀបចំក្នុងកម្មវិធី Miss Yellow របស់វិទ្យាស្ថានវ៉ាន់ដា រដូវកាលទី១ និងទី២ទៀតផង ។ ក្រៅពីអាជីពជាពិធីការិនីអ្នកនាង កីមអែនណា ក៏ជាតារាម្តែង ភាពយន្តអប់រំខ្លីៗ រួមនឹងការថតស្ពតពាណិជ្ជកម្មជាច្រើនទៀត។

សូមបញ្ចាក់ផងដែរថា អ្នកនាងបានចូលប្រឡូកក្នុងវិស័យសិល្បៈនេះប្រមាណជា5ឆ្នាំមកហើយ ហើយអ្នកនាងក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណេយ្យ នៅវិទ្យាស្ថានវ៉ាន់ដារួចមកហើយផងដែរ។

ដកស្រង់ពី៖ កោះសន្ដិភាព