Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំណេញ​ណាស់​! ​កម្មវិធី​នេះ​​ផ្តល់​ជូន​​ឱកាស​ រៀន​តាម​អនឡាញ​មិន​គិតថ្លៃ ១ខែពេញ​

  • Print

ថ្មីៗនេះក្រុមការងារកម្មវិធី E-School Cambodia បានសហការជាមួយក្រុមហ៊ុន Cellcard ផ្តល់ជូននូវសេវាកម្មសិក្សាតាមអនឡាញមិនគិតថ្លៃ ១ខែពេញក្នុងគោលបំណងអបអរសាទរថ្ងៃទី ២៥ ខែធ្នូ ដែលជា ថ្ងៃបុណ្យណូអែល ។

សិស្សានុសិស្ស ឬអ្នកដែលកំពុងប្រើប្រាស់កម្មវិធី E-School Cambodia នៅលើទូរសព្ទដៃ គ្រាន់តែចូលកាន់កម្មវិធី រួចវាយលេខគូប៉ុងរបស់សែលកាតចូលទៅ កម្មវិធីនឹងផ្តល់ជូនថ្នាក់ឌីប្លូមអង់គ្លេស រួមទាំងសៀវភៅ១៤ក្បាលដែលអាចរៀនដោយឥតគិតថ្លៃរយៈពេល ១ខែ (ចាប់ពីនេះដល់ថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២១)។

ដូច្នេះបើមានអារម្មណ៍អផ្សុក អ្នកក៏អាចចំណាយពេលវេលារបស់អ្នកនៅក្នុងនោះដើម្បីធ្វើឲ្យអារម្មណ៍សប្បាយរីករាយ ជាជាងនៅក្រៀមក្រំក្នុងថ្ងៃពិសេសនេះ។ជម្រាបជូនផងដែរថា កម្មវិធី e-School Cambodia នៅលើទូរសព្ទដៃ មកទល់ពេលនេះមានអ្នកចុះឈ្មោះប្រើប្រាស់ឡើងដល់ ចំនួន ១ លាននាក់រួចមកហើយ។ ក្នុងនោះមុខវិជ្ជាជាច្រើនត្រូវបានរៀបចំជាង ២០០ ថ្នាក់ដែលមានចំនួនច្រើនជាង ២ មុឺនវីដេអូនៅលើកម្មវិធីមួយនេះ។

ដកស្រង់ពី៖sabay