Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រោះមូលហេតុនេះ ទើបរថយន្តអគ្គិសនីរបស់ Elon Musk ដាក់ឈ្មោះ Tesla

  • Print

បើគេនិយាយពីរថយន្តអគ្គិសនី គេតែងនឹកឃើញដល់រថយន្ត Tesla មុនគេ។ Tesla មិនត្រឹមជាឈ្មោះរបស់រថយន្តនោះទេ វាក៏ជាឈ្មោះរបស់ក្រុមហ៊ុនមានផលិតផលអេឡិចត្រូនិចដទៃទៀត ដែលមាន Elon Musk ជាសហស្ថាបនិក និងជានាយកប្រតិបត្តិ។ខាងលើនេះជាអ្វីដែលមនុស្សជាច្រើនបានដឹង ប៉ុន្ដែអ្វីដែលមិនទាន់បានដឹងនោះគឺថា ហេតុអ្វីបានជារថយន្តអគ្គិសនី និងក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមួយនេះ ដាក់ឈ្មោះថា Tesla?

មូលហេតុដែលជ្រើសយកឈ្មោះថា Tesla នោះក៏ព្រោះតែក្នុងពេលសិក្សាផលិតរថយន្តអគ្គិសនី លោក Elon Musk បានប្រើប្រាស់ម៉ូទ័រចរន្តឆ្លាស់ (AC Induction Motors) ដែលជាស្នាដៃរកឃើញរបស់អ្នកប្រាជ្ញ Nikola Tesla ហើយលោក Elon Musk ក៏សម្រេចប្រើឈ្មោះនេះដាក់លើស្នាដៃរបស់គាត់ និងដើម្បីជាការរំឭកដឹងគុណដល់អ្នកប្រជ្ញរូបនោះផងដែរ។

លោក Nikola Tesla ជាអ្នកប្រាជ្ញកូនកាត់ ស៊ែបីនិងអាមេរិក កើតនៅ ឆ្នាំ ១៨៥៦ និងស្លាប់នៅ ឆ្នាំ១៩៤៣ ក្នុងវ័យ ៨៧ឆ្នាំ។ លោក Tesla ជាអ្នករកឃើញសមិទ្ធផលសំខាន់ៗសម្រាប់មនុស្សជំនាន់ក្រោយដូចជា រលកវិទ្យុ បច្ចេកវិទ្យាផ្ទេរថាមពលតាមរលធាតុអាកាស និងការរកឃើញចរន្តឆ្លាស់ ឬហៅថាភ្លើងឆៅ (AC ) ដែលជាសមិទ្ធផលធំបំផុតសម្រាប់មនុស្សជាតិជំនាន់ក្រោយប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន៕

ដកស្រង់ពី៖sabay