Social Network

មិន​ចេះ​អៀនកូន​សោះ! គង់ ចាន់ស្រីមុំ ថើប​ស្វាមីដោយ​ក្ដី​សង្ឃឹម និង​សុភមង្គល​បំផុត

ចូលឆ្នាំថ្មី ឆ្នាំ២០២១ ភ្លាម តារាសម្ដែង និងជាតារាបង្ហាញម៉ូត គង់ ច័ន្ទស្រីមុំ បង្ហាញភាពផ្អែមល្ហែម និងកៀកកើយជាមួយស្វាមី និងកូនកាន់តែច្រើន

ហើយបានពោលពាក្យកោតសរសើរស្វាមីខ្លួនដែលបានចូលមកបំពេញសេចក្ដីសុខសុភមង្គលក្នុងគ្រួសារដ៏តូចមួយនេះ។ ស្រីមុំ និយាយថា ការចំណាយពេលវេលាជាមួយគ្រួសារ គឺជាពេលមួយដ៏មានន័យ´៖"សេចក្ដីសុខគ្រួសារតូចរបស់យើងបើមិនមានបងចូលមកបំពេញ អូនក៏មិនអាចស្គាល់អ្វីដែលហៅថាគ្រួសារដ៏មានសុភមង្គលនោះដែរ ព្រោះអូនតែម្នាក់ឯងមិនអាចធ្វើវាបាន"។

តារាសម្ដែង គង់ ចាន់ស្រីមុំ បានរៀបការជាមួយលោក គឹម សីហា កាលពីឆ្នាំ២០១៦។ ត្បិតថាពិធីមង្គលការរបស់ពួកគេរងនូវការរិះគន់ខ្លះៗទាក់ទងនឹងការហៅភ្ញៀវឲ្យចូលរួមបង្កក់សិរី ប៉ុន្ដែអ្នកទាំងពីរបានរស់នៅជុំគ្នាយ៉ាងមានសុភមង្គល រហូតដល់បង្កើតបានកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ឈ្មោះម៉ូម៉ូ។

បច្ចុប្បន្នបីនាក់ ប៉ា ម៉ាក់ និងកូន កាន់តែបង្កើតបាននូវសុភមង្គលទ្វេដង៕

ដកស្រង់ពី៖ Sabay