Social Network

ដំណឹងច្បាស់ៗ! Song Hye Kyo នឹងសម្ដែងរឿងថ្មីរបស់អ្នកនិពន្ធរឿង «ម្ចាស់ព្រះអាទិត្យ»

យោងតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានជាច្រើនដែលបង្ហាញនៅថ្ងៃទី០៥ ខែមករានេះ តារាសម្ដែង Song Hye Kyo គ្រោងវិលត្រឡប់មកវិញតាមរយៈភាពយន្តភាគថ្មីមួយទៀតដែលជាស្នាដៃនិពន្ធរបស់អ្នកស្រី Kim Eun Sook។

ប្រភពជិតស្និទ្ធបានប្រាប់ថា បច្ចុប្បន្ននេះលោកស្រី Kim Eun Sook កំពុងត្រៀមចេញរឿងថ្មីមួយទៀត ដែលរំពឹងថានឹងចាប់ផ្ដើមថតនៅឆមាសដំបូងឆ្នាំ ២០២១នេះ ក៏ដូចជាគ្រោងចាក់ផ្សាយជាផ្លូវការនៅដើមឆ្នាំ ២០២២ ហើយរឿងនេះតួឯកស្រី គឺជា Song Hye Kyo។

ចំណែកឯខាងក្រុមហ៊ុន Hwa&Dam Picture ដែលជាជម្រករបស់ Hye Kyo ក៏បានទទួលស្គាល់ និងបញ្ជាក់ថាដំណឹងនេះជាការពិតដែរ។ គិតទាំងស្នាដៃលើកនេះ គឺជាការងារថតរឿងភាគទី២ហើយដែល Song Hye Kyo សហការជាមួយនឹងអ្នកនិពន្ធ Kim Eun Sook បន្ទាប់ពីជោគជ័យរឿង «Descendants of The Sun» កាលពីឆ្នាំ ២០១៦៕

ដកស្រង់ពី៖ Sabay