Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រិយមិត្ត អាច​ស្រក់​ទឹកភ្នែក​ម្ដង​ទៀត​ជាមួយ​លោក​ឪពុក ព្រោះ​រឿង​"ដើម្បី​កូន" ត្រៀម​ចាក់​ទៀត​ហើយ

  • Print

ស្របពេលដែលខ្សែភាពយន្តខ្នាតធំរឿង"ដើម្បីកូន"

កំពុងដាក់ឲ្យគណៈកម្មការភាពយន្តអន្តរជាតិអូស្ការពិនិត្យក្នុងផ្នែកភាពយន្តអន្តរជាតិល្អជាងគេនៅលើទឹកដីសហរដ្ឋអាមេរិក លោក ហ៊ុយ យ៉ាឡេង ប្រកាសចាក់បញ្ចាំងរឿងនេះជាថ្មីទៀតនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី៧ ខែមករា តទៅ។

ចាងហ្វាងផលិតកម្មកថាជ័យ និងជាម្ចាស់រឿង"ដើម្បីកូន" លោក ហ៊ុយ យ៉ាឡេង និយាយថា វាជាឱកាសដែលប្រិយមិត្ដ ជាពិសេសយុវវ័យអាចដឹកដៃលោកឪពុកមកទស្សនាភាពយន្តនេះ ដើម្បីគោរពការលះបង់របស់គាត់។ លោកបន្ថែមថា លោកឪពុកមិនចេះនិយាយច្រើនដូចអ្នកម្ដាយ តែលោកឪពុកប្រឹងលះបង់ដើម្បីកូនលុះមរណា។

ហ៊ុយ យ៉ាឡេង៖"តើអ្នកមានដឹកដៃគាត់(លោកឪពុក)មកទស្សនាភាពយន្តនេះទេ? ជួបគ្នាទឹកភ្នែកម្ដងទៀតបានទេ?"។ ភាពយន្តឆ្លុះបញ្ចាំងពីជីវិតពិត"ដើម្បីកូន" ធ្លាប់ដាក់បញ្ចាំងម្ដងរួចហើយនៅមុនផ្ទុះការឆ្លងរាតត្បាតជាសកល នៃជំងឺកូវីដ-១៩ កាលពីដើមឆ្នាំ២០២០។

រឿងនេះបានចាក់ចំបេះដូងប្រិយមិត្ត ជាពិសេសមិត្តយុវវ័យ ដោយអ្នកខ្លះយំក្នុងរោងមិនអស់ចិត្ត ចេញសម្រក់ទឹកភ្នែកជាមួយនឹងសំឡេងយំខ្សឹកខ្សួលអោបផលិតករភាពយន្តនេះទៀតផង។ រឿង"ដើម្បីកូន" ត្រូវបានគណៈកម្មការវាយតម្លៃភាពយន្តកម្ពុជា ចាត់ទុកថាជាភាពយន្តតំណាងឲ្យជាតិកម្ពុជា ដើម្បីដាក់ទៅប្រកួតប្រជែងយកពានរង្វាន់អូស្ការ។

បច្ចុប្បន្ន រឿងនេះ កំពុងស្ថិតនៅក្នុងដៃគណៈកម្មការភាពយន្តអន្តរជាតិ ដើម្បីពិនិត្យរកមើលខ្សែភាពយន្តអន្តរជាតិដែលល្អជាងគេ ក្នុងចំណោមខ្សែភាពយន្ដល្អៗមកពីបណ្ដាប្រទេសជាច្រើនលើពិភពលោក ដើម្បីត្រៀបប្រកាសពានរង្វាន់ OSCAR លើកទី៩៣ នៅសហរដ្ឋអាមេរិក៕

ដកស្រង់ពី៖ Sabay