Social Network

ប្រយ័ត្នចាញ់បោកគេ! បើសិនឃើញមានសារពាក្យទាំងនេះផ្ញើមកអ្នកតាមររយៈ WhatsApp

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ បានជូនដំណឹងពីការវាយប្រហារតាម WhatsApp នាពេលបច្ចុប្បន្នកំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់។

ចោរបច្ចេកវិទ្យា (Hackers) បានធ្វើការវាយប្រហារដោយក្លែងបន្លំធ្វើជាផ្ញើសារតាម WhatsApp ទៅកាន់អ្នកប្រើប្រាស់ (ជនរងគ្រោះ) ដែលអាចមានខ្លឹមសារថា «Sorry! I send 6-digit code by SMS by mistake. Can you transfer it to me? It is Urgent» ។ខ្លឹមសារនេះត្រូវបានផ្ញើទៅមិត្តភក្ដិ ឬអ្នកដែលយើងស្គាល់ផងដែរ ក្នុងករណី WhatsApp របស់បុគ្គលនោះត្រូវបានគេលួចរួចហើយ។

ក្រោយអ្នកប្រើប្រាស់បញ្ជូនលេខកូដ ៦ខ្ទង់ដែលបានពីក្រុមហ៊ុន នោះ Hacker អាចធ្វើការ Login ចូលគណនីជាមួយលេខទូរសព្ទរបស់អ្នកបានជោគជ័យ។

ដូចនេះដើម្បីជៀសវាងធ្លាក់ចូលអន្ទាក់របស់ជនបោកប្រាស់របស់ Hacker អ្នកប្រើប្រាស់ WhatsApp ទាំងគួរតែត្រួតពិនិត្យទៅលើខ្លឹមសារ និងគណនីរបស់បុគ្គលដែលបានផ្ញើសារមកឲ្យបានច្បាស់លាស់ និងមិនគួរធ្វើតាមការទាមទារនោះទេ។ ក្នុងករណីសង្ស័យអ្នកប្រើប្រាស់គួរតែទូរសព្ទទៅសាកសួរម្ចាស់គណនីដោយផ្ទាល់តែម្ដង។ សូមអានសេចក្ដីជូនដំណឹងលម្អិតខាងក្រោម៖

ដកស្រង់ពី៖sabay